Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងinternet បង្កប់ល្បែងស៉ីសង​ និងចែកចាយគ្រឿងញៀន​

ភ្នំពេញកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងលួចលាក់ជួញដូរនិងចែកចាយគ្រឿងញៀនដោយខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់

ប្រតិបត្តិការនេះធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៣ខែតុលាឆ្នាំ២០១៩នៅចំណុចផ្ទះលេខ៦២ផ្លូវ៥១ក្រុម១០ភូមិ១០សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ

សមត្ថកិច្ចបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបេីកល្បែងស៉ីសងលួចលាក់ជួញដូរនិងចែកចាយគ្រឿងញៀនដោយខុសច្បាប់នោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ក្នុងនោះមាន​( ស្រី៧នាក់​ )ជនជាតិបរទេស២នាក់ដោយបានដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២កញ្ចប់ដាវកែច្នៃមួយដេីម,​ ថង់សំរាប់ច្រកគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយធ្វើការបង្ក្រាបបានជនសង្ស័យប្រុសស្រីទាំង១៥នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរនិងកសាងសំណុំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ