Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

អនុប្រធានមន្ទីរទំនាក់ទំនង​ រដ្ឋសភា ព្រឹទ្ធសភា​ ខេត្តកំពង់ឆ្នាំបើកឡានធ្លាក់ទឹកស្លាប់យ៉ាងអាណោចអធម៌

កំពង់ឆ្នាំង៖ អនុប្រធានមន្ទីរទំនាក់ទំនង​ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់​ឆ្នាំង​ បើករថយន្ត​ ធ្លាក់ទឹកស្លាប់យ៉ាង​អាណោចអធម៌​ កាលពីវេលាយប់ថ្ងៃទី៣ ចូលថ្ងៃទី៤ខែតុលាឆ្នាំ២០១៩​ នៅចំណុច​ផ្លូវកោង ភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងកំពង់ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរទំនាក់ទំនង​ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់​ឆ្នាំង។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាច​រណ៍នេះ បណ្ដាលមកពីជនរងគ្រោះបើក​រថយន្តលឿនខណៈដល់ផ្លូវកោងមិនប្រយត្ន័ជ្រុលចង្កូតក្រឡាប់ចូលទៅក្នុងទឹក បង្កគ្រោះថ្នាក់ដោយខ្លួនឯង៕