Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យឥទ្ធិពលគ្រឿងញៀនធ្វើឲ្យជនជាតិ​ចិនម្នាក់វង្វេងវង្វាន់ស្មារតី​ បានឡើងលើអាគារ​ ផ្ទះល្វែងប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់សង្ស័យប្រើប្រាស់​ ថ្នាំញៀនលើសកម្រិត បានឡើងទៅ​លើ​អាគារបំរុងលោទសម្លាប់ខ្លួន
​ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ មកអន្តរាគមន៍​ ​កាល​ពី​វេលាម៉ោង​៩យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ នៅចំណុច​មុខព្រលានយន្តហោះពោធិ៍ជិនតុង ស្ថិតក្នុងសង្កាត់​កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនជាតិចិន​ រូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើត​ហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) ស្រែកយំ​ និងបំរុងលោត​ពីលើអាគារ​សម្លាប់ខ្លួន ធ្វើឲ្យមានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ ព្រមទាំងមានជនជាតិចិនដូចគ្នាជួយស្រែកពន្យល់ណែនាំ និងត្រៀមពួក​រៀបចំនៅខាងក្រោមដើម្បីកុំឲ្យធ្លាក់មករង​របួស ឬប៉ះពាល់ដល់អាយុជីវិត ។

ក្រោយមក កម្លាំងអន្តរាគមន៍​ របស់កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍​សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកចុះមកក្រោម​ រួចផុតពីគ្រោះថ្នាក់​ បន្ទាប់មកបាន​បញ្ចូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងដើម្បីបន្សាបគ្រឿងញៀនដល់រូបគេ ៕