Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រន្ទះបាញ់សត្វក្របីងាប់​ ៨ក្បាកនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់​ ៖​ គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតសត្វ​ក្របីចំនួន៨ក្បាល​នៅស្រុកក្រ​ គ​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៦និង៣០នាទីព្រឹក​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានសត្វក្របីចំនួន ០៨ក្បាល បានងាប់​ ដោយសាររន្ទះបាញ់ នៅក្នុងថ្លុករួមគ្នា ខណៈមេឃកំពុងតែភ្លៀង លាយឡំនឹងផ្គររន្ទះផងនោះ​ នៅចំណុចការដ្ឋានចាស់ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគ​ ខេត្តពោធិ៍សាត់។

បើតាមសមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា សត្វក្របីទាំង​ ០៨ក្បាល ដែលត្រូវរន្ទះបាញ់ងាប់នោះ​ ជារបស់លោក ស៉ិន សាអុល អាយុ​៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

ចែករំលែកអត្ថបទ