កាប់កូនចុងបែកក្បាលរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះញាត់គុក
ពោធិសាត់៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុរសឪពុកចុង បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតកាប់កូនចុងបែកក្បាល ហេតុការណ៍ប្រើអំពើហឹង្សាកាប់ទៅលើកូននេះបានកើតឡើងកាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៩ នៅក្នុងភូមិម៉ោយ ឃុំម៉ោយស្រុកវាលវែងខេត្តពោធិសាត់ ។ សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះថា ករណីឪពុកចុងកាប់ទៅលើកូនស្រីចុងនេះ កើតឡើងកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ ដោយសារតែទំនាស់ពាក្យសម្ដីបន្តិចបន្តួច តែជនដៃដល់ជាឪចុងបានយកកាំបិតកាប់ចំក្បាលកូន បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃ រហូតដល់ល្ងាចថ្ងៃដដែលទើប លបចូលមកផ្ទះវិញក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះយកមកសួរនាំតែម្ដង ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ជឹម
Read More