Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យងោកបើករថយន្តបុកផ្លាកប៉ាន់ណូនិង​ បង្គោលភ្លើងបាក់មួយដើមទាំងព្រឹក

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស្ទួចសង្ស័យងងុយដេកងោក​មួយភាំងរេចង្កូតទៅឆ្វេងបុក​ស្លាកប៉ាន់ណូនិងបង្គោលភ្លើង​ បណ្ដាលឲ្យរងរបួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទី​ព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុច​មុខការ៉ាសសាំង​ សូគីមិច​ តាមបណ្ដោយផ្លូវ​៣៧១​ ភូមិម័រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​ បានអោយដឹងថា​ ដំបូងគេឃើញរថយន្ត​ បង្កប្រភេទស្ទួចខៀវ​ ពាក់ស្លាកលេខភ្នំពេញ​3B-7310​ បើកបរដោយបុរសម្នាក់ធ្វើដំណើរ​តាមបណ្ដោយផ្លូវ៣៧១ទិសដៅពី​កើតទៅលិច​ ខណៈមកដល់ចំណុចសង្ស័យ​តៃកុង​ ងោកមួយភាំងស្រាប់តែ​រេចង្កូតមកខាងឆ្វេងឆ្លងផ្លូវជ្រុលទៅបុកផ្លាកប៉ាន់ណូនៅ​មុខផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមទៀតធ្វើឲ្យរថយន្តគាប់ជាប់ទៅលែងរួច​ បណ្ដាលឲ្យអ្នកបើក​បរ​រងរបួសធ្ងន់​ ភ្លាមៗត្រូវបានរថយន្តសាមុយ ​របស់​គ្លីនិច​ ឯកជន​ សួគ៌ាដឹកយកទៅ​ព្យាបាល​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ​ បានចុះមកវាស់វែងយករថយន្ត​បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ រងចាំដោះស្រាយ​តាមនិតិវិធីច្បាប់​ ៕