Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យដាក់ជ្រុលបើករថយន្ត ធ្លាក់ផ្លូវគាបជាប់ក្នុងរថយន្តរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តលឿនមិនប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ផ្លូវ​គាបជាប់ក្នុងរថយន្ត​បានប្រជាពលរដ្ឋជួយសង្គ្រោះ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ​ វិមានឈ្នះឈ្នះ ក្នុងសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំ​ពេញ​ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង​ ម៉ាកឡិចសុីសRx300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-2313 បើកបរដោយបុរសម្នាក់​សង្ស័យស្រវឹងខ្លាំង​ដោយ​ ធ្វើតាមបណ្ដោយផ្លូវ​ វិមានឈ្នះឈ្នះ​ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើត​ហេតុ មិនបាន​ប្រុងប្រយត្ន័​ ក៏ជ្រុលចង្កូតទៅ​បុកខឿន​ និងធ្លាក់ផ្លូវបណ្ដាលឲ្យគាបជាប់​តៃកុងក្នុងរថយន្ត​ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយ​សង្គ្រោះ​ ដោយយកចេញពីរថយន្ត​ រួចបាន​បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុឃើញថាមិនប៉ះ​ពាល់ដល់អ្នកដទៃនិងសម្បត្តិសាធារណៈរបស់រដ្ឋ​ ក៏បានទំនាក់​ទំនងទៅសាច់ញាតិជនរងគ្រោះ ឲ្យមកហៅ​រថយន្តស្ទូចដើម្បីស្ទួចយករថយន្តទៅជួសជុល​ដោយខ្លួនឯង ៕

ចែករំលែកអត្ថបទ