Saturday, May 18, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣​នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន

ស្វាយរៀង៖​ កម្លាំង​ កងរាជអាវុធហត្ថក្រុងបាវិត បង្រ្កាបករណីរក្សាទុក​និងចែកចាយជួញដូរគ្រឿងញៀនដោយខុសច្បាប់​ ឃាត់​ខ្លួនជនសង្ស័យ​ ជាបន្តបន្ទាប់​បានចំនួន៣នាក់​
ប្រតិបត្តិការណ៍បង្ក្រាបនេះ​ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ កងរាជអាវុធហត្ថក្រុងបាវិត​ ដែល​ធ្វើឡើងកាលពី​វេលាម៉ោង០៤និង​១០​នាទីរសៀលថ្ងៃទី១៥ខែ​វិច្ឆិកាឆ្នាំ២០១៩​ នៅ​ចំណុចភូមិព្រៃធំ សង្កាត់​ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យទី០១​៖​ មានឈ្មោះ អ៊ែល ស្រីពៅ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់​ តុហាងចិន មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ទី០២៖​ ឈ្មោះ​ ឡេង ផល្លា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់​ស្វាយរៀង ក្រុង​ និងខេត្តស្វាយរៀង និងទី៣៖​ មានឈ្មោះ សំ ស៊ីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិប្រសូត្រ ឃុំ​កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបន្តថា​ ចំពោះ​ វត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់,ថ្នាំគ្រាប់​ពណ៌ផ្កាឈូកចំនួន០៩គ្រាប់,ទូរស័ព្ទចំនួន ១១គ្រឿង,ម៉ូតូចំនួន០៣គ្រឿង,ប្រាក់រៀលចំនួន៣៩៦.៥០០ រៀល,ប្រាក់ដុល្លារចំនួន០១ ដុល្លារ, កាតវីងចំនួន០១សន្លឹក,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង,លោហធាតុពណ៌​លឿង១ ខ្សែ,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួននិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការ​បន្តតាមច្បាប់​ ៕