Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័បុករថយន្តពីក្រោយ​ដួល បោកក្បាលស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖​ អាសូរបុរសម្នាក់ជិះម៉ូតូលឿនខ្វះការ​ប្រុងប្រយត្ន័ជ្រុលបុករថយន្តពីក្រោយដួល​បែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១១យប់​ថ្ងៃទី​១៦​ខែវិច្ឆិកាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិ​លេខ(៦អា​)​ កែងស្តុបនាងមច្ឆា​ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សពជនរងគ្រោះមានឈ្មោះ ញ៉ាញ់​ ដេត ភេទប្រុស​ អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​បុរសរងគ្រោះជិះម៉ូតូ​ ធន់ធំ​ មួយគ្រឿងម៉ាក Honda Winnerព​ណ៌​ខ្មៅលាយលឿងពាក់​ស្លាកលេខ ភ្នំពេញ 1HL-5157​ ជិះម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ(៦អា)​ ទិសដៅពីត្បួងទៅជើង​ក្នុងល្បឿនយ៉ាងលឿនមិនបាន​ ប្រុងប្រយ័ត្ន​ ខណៈ​មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាក​នៅខាង​មុខ​ បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់​ ស្លាប់យ៉ាងអាណោចអាធម៌​ ។ ចំណែក​រថយន្តបានបន្ថែមបន្តដំណើរមុខបាត់ស្រ​មោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញវាស់វែងយកម៉ូតូទៅរក្សាទុក​បណ្តោះអាសន្នរង់ចាំប្រគល់ជួនចាស់ញាតិវិញ​។​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច​ធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយក​ទៅ​ស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ