ពលរដ្ឋនៅសហគមន៍ទួលសង្កែBទទូចសុំរដ្ឋករទឹកស្វយ័តភ្នំពេញជួយតបណ្តាញទឹកស្អាតបានប្រើប្រាសផង
ភ្នំពេញ ៖ ប្រជាពលរដ្ឋ២ភូមិគឺភូមិចុងខ្សាច់និងភូមិទួលសង្កែ សហគមន៍ទួលសង្កែ Bសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ប្រមាណ៥៤គ្រួសារបានផ្តិតមេដៃក្នុងលិខិតស្នើសុំតាមរយៈអភិបាលនៃគណៈខណ្ឌឫស្សីកែវ ស្នើសុំទៅអគ្គនាយកដ្ឋានរដ្ឋករទឹស្វយ័តក្រុងភ្នំពេញ ដើម្បីសុំសេវាប្រើប្រាសទឹកស្អាតពីរដ្ឋ ព្រោះពួកគាត់នៅមិនទាន់បានទឹកស្អាតប្រើប្រាសដូចគេទេ ។ នៅក្នុងលិខិតស្នើសុំបានរៀបរាប់ថា យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នាដែលរស់នៅក្នុងសហគមន៍ទួលសង្កែ B ពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការប្រើប្រាសទឹកឯកជនសព្វថ្ងៃនេះ ដែលមានតំលៃថ្លៃហើយការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៀតផង ពោលគឺ១ម៉ែត្រគូបតំលៃ២៥០០រៀល។ លិខិតខាងលើបានរៀបរាប់ទៀតថា សព្វថ្ងៃនេះការប្រើប្រាសទឹកស្អាតពីឯកជននោះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទេ ព្រោះតម្រូវការប្រើប្រាសមានការកើនឡើង
Read More