Thursday, May 2, 2024
Latest:
ព័ត៌មាន​ជាតិ

ពលរដ្ឋនៅសហគមន៍ទួលសង្កែBទទូចសុំរដ្ឋករទឹកស្វយ័តភ្នំពេញជួយតបណ្តាញទឹកស្អាតបានប្រើប្រាសផង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ២ភូមិគឺភូមិចុងខ្សាច់និងភូមិទួលសង្កែ សហគមន៍ទួលសង្កែ Bសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ប្រមាណ៥៤គ្រួសារបានផ្តិតមេដៃក្នុងលិខិតស្នើសុំតាមរយៈអភិបាលនៃគណៈខណ្ឌឫស្សីកែវ ស្នើសុំទៅអគ្គនាយកដ្ឋានរដ្ឋករទឹស្វយ័តក្រុងភ្នំពេញ ដើម្បីសុំសេវាប្រើប្រាសទឹកស្អាតពីរដ្ឋ ព្រោះពួកគាត់នៅមិនទាន់បានទឹកស្អាតប្រើប្រាសដូចគេទេ ។

នៅក្នុងលិខិតស្នើសុំបានរៀបរាប់ថា យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នាដែលរស់នៅក្នុងសហគមន៍ទួលសង្កែ B ពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការប្រើប្រាសទឹកឯកជនសព្វថ្ងៃនេះ ដែលមានតំលៃថ្លៃហើយការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៀតផង ពោលគឺ១ម៉ែត្រគូបតំលៃ២៥០០រៀល។
លិខិតខាងលើបានរៀបរាប់ទៀតថា សព្វថ្ងៃនេះការប្រើប្រាសទឹកស្អាតពីឯកជននោះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទេ ព្រោះតម្រូវការប្រើប្រាសមានការកើនឡើង ធ្វើឱ្យទឹកហូរមកយឺត ឬហូរតិចៗនិងកន្លែងខ្លះមិនមានទឹកហូរតែម្តង ជាពិសេសតំលៃទឹកស្អាតរបស់ឯកជនថ្លៃជាងទឹកស្អាតរបស់រដ្ឋខ្លាំងណាស់ ។ ហេតុនេះធ្វើឱ្យពួកគាត់ជាប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍ ចំណាយទាំងពេលវេលា ដើម្បីរងចាំទឹក ប្រើ និងចំណាយថវិកាជាច្រើនទៅលើការប្រើប្រាសទឹកប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋដែលមិនទាន់មានទឹកប្រើប្រាសទាំងអស់ ក៏បានសំណូមពរ ទៅ លោកអគ្គនាយករដ្ឋករទឹកស្វយ័តភ្នំពេញមេតា្តជួយត ភ្ជាប់បណ្តាញទឹកស្អាត ជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ខាងសើបានប្រើប្រាសទឹកស្អាតដូចប្រជាជនទូទៅផ្សេងៗទៀតផង ។
បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ខាងលើបានឱ្យដឹងថា ឈ្មួញកណ្តាលដែលរកសុី តទឹកលក់ឱ្យពួកនោះ ឈ្មោះ ស្វាយ ឡេង និងប៉ោ ហាច រស់នៅភូមិជាមួយគ្នា ដែលលោក ស្វាយ ឡេងជាអ្នកភ្ជាប់កុងត្រាជាមួយរដ្ឋករទឹក រីឯប៉ោហាច ជាអ្នកចែកចាយបន្ត ដោយក្នុងមួយម៉ែត្រគូប២៥០០រៀល ។
លោក ប៉ោ ហាច ឱ្យដឹងថា បច្ចុប្បន្ន លោកបានតទឹកឱ្យពលរដ្ឋក្នុងសហគមន៍ទួលសង្កែB នោះមែនប៉ុន្តែទី១ លោកមិនបានហាមឃាត់ ប្រជាពលរដ្ឋមិនឱ្យសុំតពីរដ្ឋកទឹកនោះទេ ពួកគាត់តពេលណាក៏តទៅ ទី២ ពេលផ្លូវរថភ្លើងរដ្ឋគាស់ចេញហើយធ្វើផ្លូវបេតុងវិញរួចរាល់ពេលណារដ្ឋកទឹកក៏គេមកតភ្ជាប់ឱ្យប្រជាពលរដ្ឋវិញពេលនោះដែរ ។
សូមបញ្ជាក់ថា ប្រជាសហគមន៍ប្រមាណជាជាង១០នាក់តំណាងឱ្យ៥៤គ្រួសារ កាលពីព្រឹកថ្ងៃទ១១ខែធ្នូឆ្នាំ២០១៨ បាននាំគ្នាទៅសួនាំនៅនាយកដ្ឋានរដ្ឋករទឹកស្វយ័តភ្នំពេញ ខណៈដែលពួកគាត់ដាក់លិខិតមកស្នើសុំតាមរយៈសាលាខណ្ឌឫស្សីកែវតាំងពីជាងកន្លះខែមុនហើយមកដល់ពេលនេះមិនឃើញឆ្លើយតប ហើយពេលទៅសួប្រាប់អត់លិខិតនោះទេ រួចក៏បកមកសួសាលាខណ្ឌឫស្សីកែវវិញ សាលាខណ្ឌប្រាប់ថាបានផ្ញើទៅរដ្ឋករទឹករួចហើយ ៕

ចែករំលែកអត្ថបទ