នារីម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាមនិងយុវជនម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់និងបុរសម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យលោកឃង្ឃភ្លាមៗ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកហើយកិនរួចបើកគេចបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ទល់មុខវិទ្យុABC ភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ បើតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់
Read More