បាត់លោកតា២ថ្ងៃមិនឃើញត្រលប់មកពីនេសាទវិញសោះ ស្រាប់ដល់ថ្ងៃទី៣ឃើញលោកតាក្លាយជាសពអណ្តែតទៅហើយ
ខេត្តកោះកុង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារមានសាកសពអណ្តែតទឹករសាត់មកទើរនៅចំណុចព្រែកជើងគ្រក់ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាំគ្នាចោមរោមមើល នឹងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិត្យមើលកាលពីវេលាម៉ោង០៩:០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានអោយដឹងថា បន្ទាប់បានទទួលបាបពត៌មានពីប្រជាពលរដ្ឋថាបានឃើញមានសាកសពអណ្តែតទឹក មកទើរនៅចំណុចក្នុងព្រែកជើងគ្រក់ លោកអធិការបានចាត់កម្លាំងជំនាញ សហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះទៅដល់កន្លែងកើតហេតុ
Read More