Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបទីតាំង​​ជល់មាន់​និងល្បែងអាប៉ោងឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់និងអ្នកកាសែត៤នាក់

ភ្នំពេញ៖ សមត្ថកិច្ច​ខណ្ឌ​មានជ័យ​ បាន​ឆ្មក់ចូល​បង្ក្រាប់​ទី​តាំងសង្វៀន​ជល់មាន់​មួយ​កន្លែង​ឃាត់ខ្លួន​បានមនុស្ស​ចំនួន​៩នាក់​ ក្នុង​នោះ​មាន​អ្នក​កាសែត​ ចំនួន​៤នាក់​ ដកហូត​ មានចំនួន​៥ក្បាល​ និង​ សម្ភារៈ​មួយ​ចំនួន​ទៀត​ ។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ វេលាម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​ ៣០​ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ឬស្សី​ សង្កាត់ ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ ឃាត់ខ្លួន​បានមនុស្ស​ចំនួន​ប្រុស​ចំនួន​៩នាក់​ ក្នុង​នោះ​មាន​អ្នក​កាសែត​ចំ​នួន​៤នាក់​ ។

​យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងអ្នក​ញៀន​ល្បែង​ជល់មាន់ ​និង​ អាប៉ោ ង​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​ ទី១ឈ្មោះ​ ទិត្យ​ វិចិត្រ​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ,ទី២ឈ្មោះ​ ហូ​ សំផល​ ភេទប្រុស​ អាយុ​ អាយុ​៤៥ឆ្នាំ​ ,ទី៣ឈ្មោះ​ គឹម​ ង៉ែត​​សុពល​ ភេទប្រុស​ អាយុ​៦២ឆ្នាំ​ , ទី៤ឈ្មោះ​ សឿង​ សុង​ ភេទប្រុស​ អាយុ​ ៤៩ឆ្នាំ, ទី៥ ឈ្មោះ​ ឡុង​ តារា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​

​ ចំណែក​អ្នក​កាសែត​មានឈ្មោះ​ទី១ឈ្មោះ​ គ្រង​ រដ្ឋា​ ភេទប្រុស​ អាយុ​ ៤៩ឆ្នាំ​ , ទី២ឈ្មោះ​ មោក​ យេន​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ , ទី៣ឈ្មោះ​ គឹម​ សាវិត​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ និងទី៤ឈ្មោះ​ ធួន​ រ៉ាធូ​ ភេទប្រុស​ អាយុ​ ៥០​ ឆ្នាំ ។

សមត្ថកិច្ចដកហូត​ម៉ូូតូ​ចំនួន​៤គ្រឿង​ មាន់​អាគកចំនួន​៣ក្បាល​ ស្កុត​រំ​មួយ​ចំនួន​ ខ្នាយ​ដែកចំនួន ២​ ជញ្ជីងថ្លឹងមាន់១​ ផ្ទាំង​អា​ប៉ោង​១ផ្ទាំង​ កៅអី​ជ័រ៩​ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុន​និង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ ជល់មាន់​និង​ អាប៉ោង​ខាង​ គឺ​ដោយ​មានការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ថា​ទីតាំង​ខាង​លើ​ តែ​មាន​អ្នក​ជល់មាន់​ ស្រែក​ហូរបង្ក​សំលេង​រំខាន​ដល់​ពួក​ មិន​ថា​ ថ្ងៃ​ចន្ទ័​ ឬ​អាទិត្យ​នោះទេ​ ។

បន្ទាប់ពី​​ទទួល​បានដំណឹង​បែបនេះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ មានជ័យ​ដោយ​មាន​ការ​បញ្ជារ​ ពីលោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការដ្ឋានខណ្ឌ​មានជ័យ​ បាន​បញ្ជារ​កម្លាំង​អន្តរាគមន៍​និងកម្លាំង​ជំនាញព្រហ្មទណ្ឌ​ខណ្ឌ​ ដឹកនាំ​ដោយ​ លោក​ គង់​ វង្ស​ អធិការ រង​ទទួលបន្ទុក​នគរបាលយុត្តិធម៌ បានឆ្មក់​បង្ក្រាប​ទី​តាំង​ខាង​លើ​ ជាក់ស្តែង​ក៏បាន​ឃាត់ខ្លួន​ មនុស្ស​ចំនួន​៩នាក់​ ដោយក្នុង​នោះមាន​ អ្នក​កាសែត​​ចំ​នួន​៤នាក់​ មាន់ជល់​ចំនួន​៣ក្បា ល​ ម៉ូតូ​៤គ្រឿង​ ព្រមទាំង​វត្ថុតាងផ្សេង​ៗ​ បញ្ជួនខ្លួនទៅ​សាកសួរ​នៅប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ដើម្បីសាកសួរ​ ។

ក្រោយពី​ធ្វើ​ការ​សាកសួ​រ​រួចហើយ​ ក្រុម​អ្នក​ញៀន​ល្បែង​ ៥នាក់​ព្រមទាំង​អ្នក​កាសែត​ ចំនួន​៤នាក់​ រួមទាំ​ង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​ បញ្ជូនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​កសាងសំណុំរឿង​ បញ្ជូន​ទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់​ ៕