Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម បន្ទាបពីបើកឆាកប្រយុទ្ធមួយប្រាវ

ភ្នំពេញ៖ យុវជនទំនើង៥នាក់ត្រូវបានកម្លាំង​នគរបាល​ប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីពួកគេធ្វើសកម្ម​ភាពបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង១១ និង​០៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ នៅ​ក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា យុវជនទំនើងដែលបង្កហេតុមាន២ក្រុម ដោយមួយក្រុមៗមានគ្នា៣នាក់ដូចគ្នាតែត្រូវ​ សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់​ ឯម្នាក់ទៀតគេចខ្លួនបាត់ ។

សមត្ថកិច្ចបានបន្តថា យុវជនទាំង៥​នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ភាគីម្ខាងមាន៣នាក់ ទី១-ឈ្មោះ អៀង សុជាតិ ភេទប្រុស អាយុ​១៧​ឆ្នាំ មុខរបបជាងPas ស្នាក់នៅភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ -ទី២ ឈ្មោះ អុិន សុខឡេង ភេទប្រុស អាយុ​១៦ឆ្នាំ មុខរបបសិស្ស ស្នាក់នៅភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ -ទី៣ ឈ្មោះ ឈូ ដាវីត ភេទប្រុស អាយុ១៦​ឆ្នាំ មុខរបប ដឹកជញ្ចូននំ ស្នាក់នៅភូមិព្រេក​ទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកភាគីម្ខាងទៀតមានគ្នា២នាក់ ទី១ ឈ្មោះ ចន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខ​របបបុគ្កលិកបេប៊ីខេ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ -​ ឪទី២ ឈ្មោះ លឹម ប៊ុនឃាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបបបុក្គលិកបេប៊ីខេស្នាក់នៅផ្ទះជួលជាប់ផ្លូវ​២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ក្នុងករណីហឹង្សាខាងលើ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ចាក់ថា ខាងណាខុស ខាង​ណាត្រូវនោះទេ ព្រោះពួកគេទាំងសងខាងប្រកែកយកតែត្រូវរៀងៗខ្លួន តែក្នុងករណីនេះពុំមានអ្នករបួសធ្ងន់ធ្ងរឡើយ គ្រាន់តែភាគីម្ខាងបានវាយកំទេចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-9195 របស់ភាគីម្ខាងទៀត រងការខូចខាតយ៉ាងដំណំ ។

បច្ចុប្បន្ន យុវជនទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ដិ៍នគរ​បាល​ទំនប់ទឹក បណ្ដោះអាសន្ន ដើម្បីសួរនាំ និងដោះស្រាយតាមនីតិវិធី ៕

ចែករំលែកអត្ថបទ