Friday, April 19, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

រន្ធត់ណាស់លោកអើយ!! ក្មេងស្រីអាយុ២ឆ្នាំម្នាក់ត្រូវហ្វូងក្រពើសុីអស់នៅសល់តែលលាដ៍ក្បាល

ខេត្តសៀមរាប៖ នេះគឺជារឿងធ្វេសប្រហែសមួយ ហើយក៏ជារឿងមួយដែលឪពុកម្តាយសោកស្តាយអស់មួយជីវិត ខណៈដែលហ្វូងក្រពើជាច្រើនបានដណ្តើមគ្នាហែកសុីកូនស្រីអស់នៅសល់តែលលាដ៍ក្បាល ប្រហែល១០នាទីប៉ុណ្ណោះ ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅភូមិពោធិ៍បន្ទាយមានជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក ។

ប្រភពព័ត៌មានបានរាយការណ៍អោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១០ព្រឹក បុរសជាឪពុកក្មេងរវល់ចេញទៅក្រៅ ដោយទុកកូនអោយនៅជាមួយប្រពន្ធគាត់ដែលទើបសំរាលកូនរួច លុះម៉ោង១០ជាងគាត់ត្រលប់មកផ្ទះវិញ ចូលទៅក្នុងផ្ទះមិនឃើញកូន រកមើលជុំវិញផ្ទះមិនឃើញ ក៏ឡើងលើអាងចិញ្ចឹមក្រពើ បានប្រទះឃើញហ្វូងក្រពើកំពុងដណ្តើមលលាដ៍ក្បាលគ្នា បុរសជាឪពុកខំដេញហ្វូងក្រពើចេញ យកមកវិញបានត្រឹមលលាដ៍ប៉ុណ្ណោះ ។

កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ ។
ឪពុកក្មេងស្រីឈ្មោះ រ៉េម រដ្ឋ អាយុ៣៥ឆ្នាំ ម្តាយក្មេងស្រីឈ្មោះ នល់ សុលី អាយុ៣២ឆ្នាំ ។

ចែករំលែកអត្ថបទ