Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកប្រេងជាន់ហ្វាំងមិនទាន់ជ្រុលបុក​ម៉ូតូរឺម៉កដឹកដែកក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ ម៉ូតូរឺម៉កដឹកដែកបើកបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តដឹកប្រេងកំពុងធ្វើដំណើរជាន់ហ្វាំងមិនទាន់បណ្តាលឲ្យបុកក្រឡាប់ផ្ងាជើងសំណាងល្អអ្នកបើកបរទាំងសងខាងរងបួសស្រាល​ ៖​ គ្រោះថ្នាក់​ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៦និង៣០នាទីព្រលប់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូរឺម៉ក១គ្រឿងដឹកដែក​បើកបរដោយបុរស​ម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសដៅចរាចរលុះមកដល់ចំណុចកើតហេតុក៍មានរថយន្ត១គ្រឿងដឹកប្រេងពាក់ស្លាក​លេខភ្នំពេញ៣D-៩០៦៩បើកបរដោយបុរស​ ម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសដៅចរាចរក៍ជ្រុលទៅបុកនិងម៉ូតូខាងលើបណ្តាលអោយរថយន្តក្រឡាប់ផ្ងាជើងរងការខូចខាតនិងម៉ូតូរឺម៉កជ្រុសដែកពេញផ្លូវតែសំណាងល្អអ្នកបើកបរ​ទាំងសងខាងរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរបានចុះមកដល់និងធ្វើការវាស់វែងស្ទួច​យករថយន្តនិងរុឺម៉កម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំម្ចាស់ចូលដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ