Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ឆេះផ្ទះលក់សាំងនៅខេត្តមណ្ឌលគិរីសម្លាប់យុវតី២នាក់យ៉ាង​អាណោចអធម៌

មណ្ឌលគីរី៖ យុវតី២នាក់បានស្លាប់​បាត់បង់ជីវិតយ៉ាងអាណោច​គួរឲ្យរន្ធត់និងនារី២នាក់ទៀតរងរបួសត្រូវបាន​ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកផ្ទះចំនួន៤ខ្នងត្រូវបានអគ្គីភ័យ​ឆាបឆេះបំផ្លាញអស់ទាំងស្រុង។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩​ នៅ​ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគី​ ។

សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំមានទីលំ​នៅចំណុចកើតហេតុខាងលើ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ាង សម្ភស្ស ភេទស្រី អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ ១៤ឆ្នាំ ។

សមត្ថកិច្ចបានបន្តថា​ ករណីអគ្គីភ័យនេះ​ បណ្ដាលមកពីម្ចាស់​ការ៉ាសសាំងមានការ​ធ្វេសប្រហេស​ ផ្ទេរប្រងចូលសុីទែនគ្មានលក្ខណៈបច្ចេកទេស ធ្លាយសាំងទៅចង្កានហ្គាស់ បណ្ដាលឲ្យឆាបឆេះរាលដាលបន្តឆេះដល់ផ្ទះចំនួន៤ខ្នងទៀតអស់ទាំងស្រុងបង្កឲ្យស្លាប់យុវតី២នាក់និង២នាក់ទៀត​រងរបួស​ ។
សមត្ថកិច្ចបន្តទៀតថា​ ក្នុងកិច្ចប្រតិបត្តការគ្រោះអគ្គីភ័យក្រុម​កម្លាំងអន្តរាគមន៍បង្កនិងពន្លត់អគ្គីភយ័ នៃស្នងការដ្ឋាន​នគរបាលខេត្ត បានប្រើប្រាស់ទឹកអស់ចំនួន ២៥ឡាន ទើប​ពន្លត់រលត់ទៅវិញទាំងស្រុង​ ខូចខាតទ្រព្យសម្បត្តិ​មួយចំនួន​ធំ​ ។

សមត្ថកិច្ចបានក្រើនរំលឹកនិងអំពាវនាវ​ អោយបងប្អូនប្រពល​រដ្ឋ​ មានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះអគ្គីភ័យ​ ព្រោះ​ជារដូវនេះជារដូវក្ដៅ​ងាយនិងកើតមានអគ្គីភ័យណាស់​ ៕