Friday, November 21, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

ជិះម៉ូតូលឿន មិនប្រយ័ត្ន​ ជ្រុលបុករថយន្តពី​ក្រោយដួលបោកក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បើកម៉ូតូលឿនមិនប្រយត្ន័ ជ្រុលទៅបុកគូទរថយន្តពីក្រោយដួលបោកក្បាលស្លាប់​ យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​កើតឡើ ង​កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ​ ។ សពជនរងគ្រោះមានឈ្មោះ​ ម៉ាត់​ សម្រូត​ ភេទប្រុសអាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរឥស្លាម​ មុខរបរ លក់សាច់គោ រស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វារ​

Read More
សន្តិសុខ​សង្គម

ឃ្លាំងជួសជុលម៉ាស៉ីត្រជាក់​មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ…

ភ្នំពេញ​៖​ អគ្គិភ័យ​បានឆាបឆេះឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់​និងឃ្លាំងលក់រថយន្ត​ មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចមូលដ្ឋាន​ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលា​​ម៉ោង​០៥និង៤៥នាទីល្ងាច​ថ្ងៃទី១៥​ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់ នៅក្បែស្ពានអាកាសផ្សារដី​ហុយ​ តាមបណ្តោយផ្លូវហាណូយ ក្រុមទី០៨ភូមិចុងផ្លូវខាងលិច​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ​ ទីតាំងមានឈ្មោះ តុង ធូ ភេទ​ប្រុស​ អាយុ​ ៨៣ឆ្នាំ

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម គួច​ ចំរើន ចុះពិនិត្យអូរប្រឡាយនៅ​សង្កាត់លេខ៤

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០​១៩​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក ១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីសង្កាត់​ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹកដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ

Read More
សន្តិសុខ​សង្គម

ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣​អាជ្ញាធរផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន

ព្រះសីហនុ៖ បើតាមអាជ្ញាធរឃុំសាមគ្គីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ នេះ​ កំណាត់ផ្លូវលំក្រាលគ្រោះក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ-កំត)ចូលទៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ចំណុចកំពង់ផ្ការ ស្ថិតក្នុងភូមិបឹងរាំង​ ត្រូវបានជំនន់ទឹកភ្លៀងជន់លេច​ ហូរកាត់លើផ្លូវ ។ ជាមួយគ្នានេះអាជ្ញាធរឃុំអំពាវនាវអាចថាសុំផ្អាករថយន្តធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ហើយសម្រាប់ថ្មើជើងមុនឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះទឹក​ហូរឆ្លងកាត់មានកម្ពស់ប្រមាណជាកន្លះម៉ែត្រ និងប្រវែងជា៧០ម៉ែត្រ ។ អាជ្ញាធរបានបញ្ចាក់ថា ការលិចហូរលើផ្លូវចំណុចនេះ ជាលើកទី៣ហើយ សម្រាប់ឆ្នាំនេះតែយ៉ាងណាមិនបះពាល់ដល់លំនៅ ឋាន​តែបះពាល់ដល់ដំណាំស្រូវខ្លះ៕

Read More
សន្តិសុខ​សង្គម

សិប្បកម្មធ្វើបាយក្ដាំងមួយកន្លែងនៅខណ្ឌ​ច្បាអំពៅត្រូវអគ្គីភ័យឆាបឆេះចំថ្ងៃកាន់បិណ្ឌ​ទី១

ភ្នំពេញ៖ រោងសិប្បកម្មធ្វើបាយក្ដាំង មួយ​កន្លែងត្រូវអគ្គីភ័យឆាបឆេះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅយ៉ាងខ្លាំង​ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី​១៤ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានអោយឲ្យដឹងថា ម្ចាស់អាជីវកម្ម​មានឈ្មោះ សួន ឌួង ភេទប្រុសអាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានបន្តថា មុនកើតហេតុកម្មករធ្វើការជាធម្មតា​

Read More
សន្តិសុខ​សង្គម

មេប៉ុស្តិឃុំវាលរេញផ្ទុះអាវុធ១គ្រាប់ត្រូវចំស្ត្រីចំណាស់​ម្នាក់ស្លាប់យ៉ាងអាណោចអធម៌

ព្រះសីហនុ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោច​អធម៌​ ខណៈដែលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ បន្ទាប់ពីត្រូវគ្រាប់ភ្លើង​ របស់លោក​ នាយប៉ុស្តិ៍នគរបាល​ ឃុំវាលរេញ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែ​កញ្ញាឆ្នាំ២០១៩​ នៅចំណុចផ្លូវរថភ្លើងក្រោយ​ផ្សារវាលរេញ​ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ស្ត្រីរងគ្រោះមានឈ្មោះ ទូច សុខ អាយុ​៦០​ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ខាងលើ។ យោងតាមប្រភពបានឲ្យដឹងថា​

Read More
សន្តិសុខ​សង្គម

ស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់គួរឲ្យសង្វេក

កំពត៖​ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនី​ឆក់ស្លាប់បាត់​បង់ជីវិតយ៉ាងអាណោច​អធម៌ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី​ព្រឹក​ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩​ នៅភូមិកំពង់ត្រាចទី២​ ឃុំកំពង់ត្រាចខាងលិច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ ។ សមត្ថកិច្ចបានអោយដឹងថា​ ស្ត្រីរងគ្រោះមាន​ឈ្មោះ​ សៅ អឿន ភេទស្រី អាយុ៥៨ឆ្នាំមានទីលំនៅ​ ភូមិឃុំ កើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា​ មុនពេលកើត​ហេតុ​ ស្ត្រីរងគ្រោះបានយកអំពូលភ្លើងទៅ​ផ្លាស់ប្ដូរ​ដោយ​មានការធ្វេសប្រហេស​ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់​ស្លាប់តែម្ដង​ ។

Read More
ព័ត៌មាន​ជាតិ

ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះលោក សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះលោក សម រង្ស៉ី ដែលហ៊ានប្រមាថ អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាថ្មីម្តងទៀត។ តាមសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ

Read More
សន្តិសុខ​សង្គម

ផ្លូវ​ទឹក​ឆ្លងកាត់​ស្ពាន​ព្រែក​តាមាក់​ត្រូវរផ្អាកចរាចរណ៍​ ជាបណ្តោះអាសន្ន​

កណ្តាល​៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ និងផ្អាកចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ន នៅស្ពានព្រែកតាមាក់ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ ប្រភពដដែលបញ្ជាក់បន្ថែមថា ដោយសារមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំង នៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារបច្ចេកទេសកំពុងជួយសង្រ្គោះ ដូចនេះមន្ទីរសាធារការ សូមធ្វើការបិទចរាចរណ៍នាវា ជលយាន

Read More
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ទាំងសង់ខាង

ភ្នំពេញ៖​ ម៉ូតូឌ្រីមសង់២គ្រឿងប៉ះគ្នាបណ្ដាល​ឲ្យបុរស២នាក់រងរបួសធ្ងន់ដូចគ្នា​ត្រូវបាន​បង​ប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យរៀងខ្លួន គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១២ខែ​កញ្ញាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១០៥K​មុខប្រលានយន្តហោះ​ ស្ថិតក្នុងសង្កាត់កាកាប១​ ខណ្ឌពោធិសែន​ជ័យ​ ។ ជនរងគ្រោះទី១​ មានឈ្មោះ​ វុន​ ភេទប្រុសអាយុជាង៤០​ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ សេ​១២៥​ពណ៌ខ្មៅ ស្លាកលេខ​កំពងធំ1D-9796​ ជនរងគ្រោះទី២​ មានឈ្មោះ​ ផាវ​ រី​ ភេទ​ប្រុស​អាយុ២២ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​

Read More