Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ឃ្លាំងជួសជុលម៉ាស៉ីត្រជាក់​មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ…

ភ្នំពេញ​៖​ អគ្គិភ័យ​បានឆាបឆេះឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់​និងឃ្លាំងលក់រថយន្ត​ មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចមូលដ្ឋាន​ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់
គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលា​​ម៉ោង​០៥និង៤៥នាទីល្ងាច​ថ្ងៃទី១៥​ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់ នៅក្បែស្ពានអាកាសផ្សារដី​ហុយ​ តាមបណ្តោយផ្លូវហាណូយ ក្រុមទី០៨ភូមិចុងផ្លូវខាងលិច​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ​ ទីតាំងមានឈ្មោះ តុង ធូ ភេទ​ប្រុស​ អាយុ​ ៨៣ឆ្នាំ មុខរបរ​នៅផ្ទះ កន្លែងកើតហេតុ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់​ នៅ​ក្រោយ និង ឃ្លាំងលក់រថយន្តលេខ9A​ រួចបានបង្កជាអណ្ដាតភ្លើងឆាបឆេះ​ សន្ធោសន្ធៅភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ដើម្បីបង្កាមិនអោយរាលដាលឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋ​ផ្សេងៗទៀត​ ។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិ​យាល័យ នគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធា​នី​ភ្នំពេញបានឲ្យដឹងថា​ ក្រោយពីទទួល​បានព័ត៌មាន កម្លាំងនគរបាល បានចេញ​រថយន្តជាច្រើនគ្រឿងមកជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង៦និង៤០នាទី​យប់​ ទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង ។

លោកវរៈសេនីយ៍ឯក​ បានបញ្ជាក់ថា​ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន​២៧គ្រឿង​ បាញ់ទឹក​អស់២៤​គ្រឿង ទេីបអាចគ្រប់គ្រង់បានជាស្ថាពរ ។

សមត្ថកិច្ច​ នៅមិនទាន់បញ្ជាក់ឲ្យច្បាស់​ អំពី​មូលហេតុនៃអគ្គីភ័យនេះនៅឡើយទេ​ ចំពោះ​ការខូចខាតរួមមាន៖​ រថយន្ត០២​គ្រឿងម៉ាស៊ីនត្រជាក់មួយចំនួនតែមិនបណ្តាលឲ្យមានអ្នកងរបួសនិងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ​ ៕ 

ចែករំលែកអត្ថបទ