សន្តិសុខ​សង្គម

ជិះម៉ូតូលឿន មិនប្រយ័ត្ន​ ជ្រុលបុករថយន្តពី​ក្រោយដួលបោកក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បើកម៉ូតូលឿនមិនប្រយត្ន័ ជ្រុលទៅបុកគូទរថយន្តពីក្រោយដួលបោកក្បាលស្លាប់​ យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​កើតឡើ ង​កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ​ ។

សពជនរងគ្រោះមានឈ្មោះ​ ម៉ាត់​ សម្រូត​ ភេទប្រុសអាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរឥស្លាម​ មុខរបរ លក់សាច់គោ រស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស​រងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-0300​ជិះម្នាក់ឯង​ដោយមិនបានពាក់មួកសុវត្តិភាព​ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង រួចបត់ឆ្វេងតាម សំដៅកុងសុីកាប់គោ​គោលបំណងទៅ​ទិញគោទុកកាប់លក់នៅពេលព្រឹក​ លុះមក​ដល់​ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តមួយគ្រឿងមិនម៉ាក​ ខណៈកំពុងបត់ឆ្លង​ផ្លូវត្រឡប់ក្រោយ​ បណ្ដាលឲ្យដួលបោកក្បាលស្លាប់​ភ្លាមៗនៅន្លែងកេីតហេតុ​ ចំណែករថយន្តបាន​បើកគេចពីកន្លែងបាត់ស្រមោល ។

ក្រោយពេលកើតហេតុក្រុមគ្រួសារជនរង​គ្រោះបានទៅមកដល់កន្លែងកើតហេតុតែ​មិនបានដាក់ពាក្យបណ្ដឹងអ្វីទេ សុំតែយក​សពប្ដីទៅផ្ទះធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិខ្មែរឥស្លាមតែប៉ុណ្ណះ៕

ចែករំលែកអត្ថបទ