Thursday, November 20, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

អាសូរណាស់! ផ្ទះប្រជពលរដ្ឋជាង​១០០ខ្នងនៅខណ្ឌឫស្សី​កែវ​ ត្រូវអគ្គីភ័យលេប​ត្របាក់អស់ទាំងស្រុង

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោ​សន្ធៅបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបង្កឲ្យមាន​ការ​ភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញ​រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ទាំងកណ្ដាលយប់ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើងកែង​និងផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋមួយកន្លែង​រួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅនិងបានរាលដាលដល់ផ្ទះផ្សេងៗទៀត​ ភ្លាមៗបងប្អូនប្រជាពលរដ្ឋបាន​រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងជួយអន្តរាគមន៍​បាញ់ពន្លត់តែដោយសារទីតាំងកើតហេតុ​ស្ថានភាពតូចចង្អៀតហើយផ្ទះប្រជាពលដ្ឋ​សង់អំពីឈើប្រក់ស័ង្កសី​ ទើបពិតបាក់ក្នុងការ​បាញ់ពន្លត់ធ្វើអោយភ្លើងឆេះលឿន​ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលេីនេះបានបំផ្លាញលំនៅដ្ឋានរបស់បង​ប្អូនប្រជាពលរដ្ឋអស់ចំនួន១៥១ខ្នង​ ការឆាប​ឆេះលឿននិងចំនួនច្រើន​ ដោយសារ​តែផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើតូចៗនិងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ច​មិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ។ សមត្ថកិច្ចបានបញ្ជាក់ថា​

Read More
ព័ត៌មាន​ជាតិ

សូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារសពផង​! រកឃើញជនរងគ្រោះចំនួន៤៨នាក់ ស្លាប់២៥​នាក់នៅមានជីវិត២៣នាក់

ខេត្ដកែប៖ គិតរហូតដល់ម៉ោង៩និង១០នាទី​ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ ក្រុមអ្នកជួយសង្គ្រោះចម្រុះបានរកឃើញជនរង​គ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែបចំនួន៤៨នាក់ហើយ​ដែលក្នុងនោះមានជនរងគ្រោះ២៥នាក់បានស្លាប់ និង នៅរស់រានមានជីវិត២៣នាក់។ សូមជម្រាបថា កាលពីយប់មិញនេះក្រុមជួយ​សង្គ្រោះបានស្វែងរកឃើញសាកសព​ជនរង​គ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។ សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិ​បត្តិការផ្ទាល់ជួយសង្គ្រោះ ដល់ជនរងគ្រោះព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជន​រងគ្រោះនៅមន្ទីរពេទ្យផងដែរ។ ហើយពេលនេះក្រុមសង្គ្រោះកំពុងបន្តប្រតិ​បត្តិការ​ រុករកជនរងគ្រោះដែលស្ថិតក្រោមអគារ ។ សូមបញ្ជាក់ថា នៅវេលាម៉ោងវេលា៤៖៣០​នាទីល្ងាចថ្ងៃទី៣

Read More
សន្តិសុខ​សង្គម

អ្នកស្លាប់កើនឡើងដល់៥នាក់គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤​ ករណីបាក់​រលំអគារនៅខេត្តកែប

ខេត្តកែប៖​ យោងតាមរបាយការណ៍រដ្ឋាបាលខេត្តបានអោយដឹងថាគិតត្រឹមម៉ោង​៥ព្រឹកថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ រួមជាមួយក្រុមការងារចម្រុះ​ និអាជ្ញាធរ​មូល​ដ្ឋាន​ កំពុងតែបន្តសកម្មភាពរុករក​ និងជួយ​សង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរ​បាក់បែក​ នៃការរលំបាក់អាគារកំពស់៧ជាន់នៅខេត្តកែប​ នៅឡេីយ​។​រហូតមកដល់ពេល​នេះ​ ក្រុមការងារជួយយកមនុស្សចេញពីគំនរ​បាក់បែកមានចំនួន២៣នាក់​ស្លាប់០៥​នាក់​(ស្រី០៣នាក់)​ ។ សូមរំលឹកថា​ កាលពីវេលាម៉ោង៤និង១៥នាទី​រសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០​ មាន​ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់​ករណីរលំ​បាក់អគារកំពុងសាងសង់កំពស់៧ជាន់នៅជិត​វត្តសមាធិ​ ស្ថិតក្នុងភូមិកែប​ សង្កាត់កែប​

Read More
សន្តិសុខ​សង្គម

អ្នកស្លាប់កើនឡើងដល់៤នាក់និងរបួសជាង​២០នាក់ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧​ជាន់នៅខេត្តកែប

ខេត្តកែប៖ អគារ​ កម្ពស់៧ជាន់នៅក្រុងកែបដែលសាង​សង់បានសម្រេច​ប្រហែល៩០​ ភាគរយ​ ត្រូវបានបាក់រលំកាលពីវេលាម៉ោង​ជាង៤រសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០​បណ្ដាល​ឲ្យ​សង្កត់ជាប់មនុស្ស​នៅ​ក្នុងគំនរអគារ​ប្រហែល២០ទៅ៣០នាក់​ ខណៈពេល​នេះ​​ថ្នាក់ដឹកនាំនិងក្រុមជួយសង្គ្រោះកំពុងតែ​រុក​រកដើម្បីជួយសង្គ្រោះអោយផុតគ្រោះ​ថ្នាក់​ដល់ជីវិត​ ។ លោកឧត្តមសេនីយ៍ត្រី បែន ដារា ស្នងការ​នគរបាលខេត្តកែប បានឱ្យដឹងថា អគារកម្ពស់៧ជាន់ដែលបាក់​ ខណៈ​ពេលដែលកម្មករកំពុងចាក់ប្លង់សេ​ អគារនៅជាន់ទី៧។ លោកស្នងការបានបន្តថា កម្មករ​ប្រមាណ​២០​-៣០នាក់ បានស្ថិតនៅក្នុងអគារពេលបាក់រលំ​ ក្នុងនោះរួមមានទាំងអ្នកម៉ៅការ​សំណង់នៅក្នុងនោះផងដែរ។ បើតាមប្រភពព័ត៌មានបឋមបានអោយដឹងថា​

Read More
ព័ត៌មាន​ជាតិ

ទីបំផុត! តុលាការសម្រេចដាក់គុកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌឈ្មោះ ឌួង ណាគ្រី រយៈពេល ១០ឆ្នាំ រឿងប្រើកាំភ្លើងដេញបាញ់ប៉ងសម្លាប់ប្រជាជន

(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធាន និងប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោកវរសេនីយ៍ទោ ឌួង ណាគ្រី អតីតអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំណត់រយៈពេល ១០ឆ្នាំ។ ជនជាប់ចោទឈ្មោះ ឌួង ណាគ្រី ត្រូវតុលាការចោទប្រកាន់

Read More
ព័ត៌មាន​ជាតិ

ទីបំផុត! គណៈសង្ឃនាយក សម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ពីចៅអធិការវត្តគោកបញ្ជាន់ និងស្នើឲ្យសមត្ថកិច្ចចាត់ការក្រុមលួចដីវត្តលក់តាមច្បាប់

(ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជាណា​ចក្រកម្ពុជា បានសម្រេច​បញ្ចប់មុខ​តំណែងភិក្ខុ សេង ថង ពីចៅ​អធិការវត្ត គោត្តមរង្សី ហៅវត្ត គោក​បញ្ជាន់ និងតំណែង ធម្មធរអនុគណ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតលេខ ២០៨/១៩ ស.ន.ក.ជ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មចែក​ផ្លូវដួលបោកក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី​រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាស​ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះមានឈ្មោះ គង់ វទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះ​បន្ទប់​ផ្ទះ​សំណាក់​ សុខ​សប្បាយ​២ ផ្អេីលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖​ ផ្ទះ​សំណាក់​ យីហោ​(សុខសប្បាយ២)​ ត្រូវអគ្គីភ័យឆាប​ឆេះបន្ទាប់ជាន់ទី៣​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ មក​ជួយអន្តរាគមន៍បាញ់ពន្លត់ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០៨និង​៣០នាទី​យប់​ថ្ងៃ​ទី០​១​ខែ​មករា​ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ​៣៧១​​(សូឡា)​ ស្ថិតក្នុងភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះ​ ​មាន​ឈ្មោះ​ សាយ​ ស៊ីវវ៉ាន់​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​

Read More
ព័ត៌មាន​ជាតិ

ពលរដ្ឋថាស្ទឹងព្រែកត្នោត​ នៅចំណុចខណ្ឌ​ដង្កោ​ត្រូវ​គេចាក់ដីលុបរំលោភបំពានសង្ស័យយកធ្វើកម្មសិទ្ធិ

ភ្នំពេញ៖ ប្រឡាយ បឹង បួរ ព្រែក អូរ ស្ទឹង ធម្មជាតិទាំងឡាយ ។ ល។ និង ។ ល ។ មិនមែនជា​របស់បុគ្គលឯកជនណាម្នាក់នោះទេ វាគឺជា​សម្បត្តិរបស់រដ្ឋ សម្រាប់បំរើផលប្រយោជន៍ជួនសាធារណ ជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះ​បង្គោល ឬ

Read More
ព័ត៌មាន​ជាតិ

ស្ដ្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក ត្រូវតុលាការកាត់ទោសដាក់គុក អស់មួយជីវិត

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការប្រកាស សាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់ កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ ។ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី

Read More