Wednesday, November 13, 2024
Latest:
ព័ត៌មាន​ជាតិ

ទីបំផុត! តុលាការសម្រេចដាក់គុកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌឈ្មោះ ឌួង ណាគ្រី រយៈពេល ១០ឆ្នាំ រឿងប្រើកាំភ្លើងដេញបាញ់ប៉ងសម្លាប់ប្រជាជន

(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធាន និងប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោកវរសេនីយ៍ទោ ឌួង ណាគ្រី អតីតអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំណត់រយៈពេល ១០ឆ្នាំ។

ជនជាប់ចោទឈ្មោះ ឌួង ណាគ្រី ត្រូវតុលាការចោទប្រកាន់ ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ យោងតាមមាត្រា២៧, មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ។

សូមជម្រាបថា ជនជាប់ចោទឈ្មោះ ឌួង ណាគ្រី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីជនជាប់ចោទបាញ់ប្រហារជនរងគ្រោះពីរនាក់ប្តីប្រពន្ធកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្បែរអធិការដ្ឋានខណ្ឌច្បារអំពៅ៕