Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ពលរដ្ឋថាស្ទឹងព្រែកត្នោត​ នៅចំណុចខណ្ឌ​ដង្កោ​ត្រូវ​គេចាក់ដីលុបរំលោភបំពានសង្ស័យយកធ្វើកម្មសិទ្ធិ

ភ្នំពេញ៖ ប្រឡាយ បឹង បួរ ព្រែក អូរ ស្ទឹង ធម្មជាតិទាំងឡាយ ។ ល។ និង ។ ល ។ មិនមែនជា​របស់បុគ្គលឯកជនណាម្នាក់នោះទេ វាគឺជា​សម្បត្តិរបស់រដ្ឋ សម្រាប់បំរើផលប្រយោជន៍ជួនសាធារណ ជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះ​បង្គោល ឬ ចាក់ដីរំលោភយកបានឡើយ ។
បើយើងក្រឡេកទៅមើលនៅក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោឯណោះវិញ ថ្មីៗនេះ ពលរដ្ឋ​បានលើកឡើងថា​ ដងស្ទឹងព្រែកត្នោតមួយចំណែក ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ កំពុងមានការចាក់ដីលុបស្ទឹងព្រែកត្នោត​រំលោភ​បំពាន សង្ស័យយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្រោយពីបែកធ្លាយប៉ាតភាពអាក្រក់បែបនេះ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ទទួលផ្នែកនេះ បានឆ្លើយឆ្លងព័ត៍មានតាម រយៈ​ Telegram ជាមួយសារព័ត៌មាន​ កាលពី​វេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៩ យ៉ាងខ្លីថា ការងារខ្ញុំបានចុះទៅធ្វើកំណត់ហេតុរួចហើយ-មិនអោយមាន​សកម្មភាពចាក់បែបនេះតទៅទៀតទេ-មិនអោយមានការសាងសងអ្វីនៅលើទីតាំងនោះដែរ សូមអរគុណ ។
ចំពោះការបកស្រាយបំភ្លឺរបស់ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បែបនេះ មិនបានបង្ហាញរូបភាព និងខ្លឹមសារលំអិត នៃ​ការចុះពិនិត្យទីតាំងដែលចាក់ដីរំលោភបំពានយក ដងស្ទឹងព្រែកត្នោតនោះឡើយ សូម្បី​តែពេលវេលា និងថ្ងៃខែឆ្នាំ នៃការចុះពិនិត្យ​នោះ ក៏មិនបានប្រាប់ផងដែរ ។
ទោះបីយ៉ាងណាក្តីចំពោះបញ្ហានេះ អ្នកសារ​ព័ត៌មាន នឹងទន្ទឹងរង់ចាំតាមដានព័ត៍មានបន្ត​ទៀត ថា តើអាជ្ញាធរខណ្ឌដង្កោ នឹងមាន​វិធានការបែបណាចំពោះបុគ្គលដែលហ៊ានលួចចាក់ដីរំលោភបំពានស្ទឹងព្រែកត្នោត​បែបនេះ ???? ? ។
ប៉ុន្តែអ្វីដែលមហាជនចង់ឃើញ គឺស្នើរ​សុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាមានវិធានការកាយដីនោះឲ្យអស់ចេញស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីថែករក្សាធាតុដើមនៃស្ទឹង ។ បើទោះបីមិនមានការចាក់ដីលុបបន្ត ក៏ត្រូវតែកាយដីនោះអោយអស់ចេញពីស្ទឹងដែរ ។
ពីព្រោះថា ស្ទឹងព្រែងត្នោតនេះ វាមិនមែនជារបស់បុគ្គលឯកជនណាម្នាក់នោះទេ វាគឺ​ជា​សម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់បំរើផលប្រយោជន៍ជួនសាធារណជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភ​បំពានបោះបង្គោល ឬ ចាក់ដីរំលោភយក​បានឡើយ ៕

ចែករំលែកអត្ថបទ