Monday, November 17, 2025
Latest:

ព័ត៌មាន​ជាតិ

ព័ត៌មាន​ជាតិ

សមិទ្ធិផលថ្មី រូបសំណាក គោបូរៈទី៥នៃប្រាសាទព្រះវិហារ ត្រូវបាននិម្មិតឡើង នៅរង្វង់មូលប្រជុំជនស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ..

ខេត្តព្រះវិហារ៖ សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ កេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលជាស្នាដៃ ស្ថាបត្យករខ្មែរជំនាន់ថ្មី នាសម័យតេជោសែន ត្រូវបាននិម្មិត លេចចេញជារូបរាង្គហើយ នៅលើរង្វង់មូលថ្មី នៃប្រជុំជន ស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយដែលគ្រោងបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ស្ថាបត្យកម្ម ដែលបង្ហាញស្នាដៃ

Read More
សន្តិសុខ​សង្គម

បើករថយន្តស៊េរីទំនើប ផ្ទុះអាវុធ១គ្រាប់ក្បែរលីហួរ ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន១គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ ទាំងអ្នកសារព័ត៌មាន​ កាលពីវេលាម៉ោង១​និង​៣០​នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្បែរស្ទុបនាងគង់ហុីង​ ស្ថិតក្នុងសង្កាត់ អូរឬស្សី២ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ។ ​យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានដែល​ប្រចាំការនៅគោលដៅក្បែរកន្លែងកើត​ហេតុ​បានឲ្យដឹងថា មុនដំបូងមានរថយន្តម៉ាក toyota Lang Cruiser ពណ៌ស

Read More
ព័ត៌មាន​ជាតិ

ដេកសន្លប់លើម៉ូតូកង់បីសង្ស័យគេដាក់ថ្នាំយកទ្រព្យសម្បត្តិ

ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវគេប្រទះឃើញដេកសន្លប់ស្ដូកស្ដឹងនៅលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿង សង្ស័យត្រូវថ្នាំសណ្ដំ ហេតុការណ៍នេះបាន​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ខែឧសភាឆ្នាំ២០២០ នៅ​ តាមបណ្ដោយផ្លូវ២៧១​ ចំណុចមុខមន្ទីពេទ្យព្រះកុសុម:(ហៅ​ពេទ្យ​លោកសង្ឃ)​ ស្ដិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​ ។ យោងតាមប្រភពពីប្រជាលពលរដ្ឋដែល​នៅ​កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើត​ហេតុគេឃើញបុរសខាងលើបានបើកម៉ូតូកង់បីមួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខ​ភ្នំពេញ​1HL-7949​ ដោយដឹកស្ត្រីម្នាក់​ធ្វើ​ដំណើរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពី​ជើងទៅត្បូង​ លុះមកដល់ក្បែរនឹងកន្លែងកើត​ហេតុបានឈប់កងបីដើម្បីឲ្យស្ត្រីដែលជិះចុះទិញទឹកក្រឡុកបន្ទាប់ពីទិញទឹកក្រឡុករួចហើយបុរសជាម្ចាស់កង់បីបានដឹកស្ត្រីខាង​លើបន្តដំណើរទៅមុខទៀត​

Read More
សន្តិសុខ​សង្គម

រន្ធត់ខ្លាំងណាស់​ ! ក្មេងប្រុសពីរនាក់បងប្អូនបង្កើតទៅជួយរាវខ្ចៅ​ ម្ដាយលង់ទឹកស្លាប់ទាំងពីរនាក់

កណ្តាល៖ អាណិតណាស់ព្រះអើយដោយ​សារតែជីវភាព​ ក្មេងប្រុសពីរបងប្អូនបង្កើតបានទៅតាមម្ដាយ​ ជួយរាវខ្ចៅ​ អកុសលលង់​ទឹកស្លាប់ទាំងពីរនាក់​ គួរឲ្យអាណោចអធម៌​ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពី​រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០​ នៅ​ចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ សពក្មេងប្រុសរងគ្រោះទាំង០២នាក់៖​ ១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ​ មុខរបរសិស្ស /

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថភ្នំពេញ​ បញ្ជួនជនជាតិ​ចិន​ ១ចាប់បង្ខាំង​ចិន ទៅតុលាការ!

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស របស់អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន០៩នាក់(បុរសចិន០៨នាក់ និងស្ត្រីភូមា០១នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ ដែលមានជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។ តាមរបាយការណ៍ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

ទុករថយន្តព្រុសមុខផ្ទះរៀបចំទៅ​ញាំការ​ ​ស្រាប់តែចោលួចយកទៅបាត់​

កណ្តាល​ ៖​ ស្ត្រីម្នាក់ខំទៅធ្វើខ្លួនរៀបចំទៅ​ញាំ​ការគេ​ទុករថយន្តម៉ាកព្រួសពណ៌​ស​មួយគ្រឿងនៅមុខផ្ទះ​ចូលប្ដូខោអាវ​ត្រូវចោរលួច​ទៅបាត់​ ៖​ ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី​១៧​ខែឧសភាឆ្នាំ២០២០​ នៅចំណុចភូមិស្ទឹងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ​ ដាង​ សុវណ្ណារី ភេទ​ស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ​ភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។ បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ មុនកើត​រូបគាត់បានទៅធ្វើមុខធ្វើសក់​ដើម្បីទៅញាំការគេនៅក្នុងភូមិ​ លុះធ្វើរួចរាល់រូបគាត់បាន​បើករថយន្តមកចតទុកមុខផ្ទះជាប់និងផ្លូវជាតិ​លេខ១​ ដើម្បីដូរខោអាវ​ ប្រហែល១៥នាទី​ ចេញមកវិញស្រាប់តែបាត់​រថយន្ត​ ។

Read More
ព័ត៌មាន​ជាតិ

ឯកឧត្ដមខៀវ កាញារីទ្ធ ! អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចពេលដែលរឿងនោះស្ថិតក្នុងការតាម​ដាន​នៅឡើយ​ ជាចំណុចមួយខុស​ទាំងស្រុង​ពី​ក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌​មាន បានជម្រុញអោយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ ត្រូវធ្វើការរលឹកដល់អ្នកសារព័ត៌មាន មួយចំនួនពិសេស​តាម អនឡាញ ដែលតែងតែទៅសំភាសន៍​សមត្ថកិច្ច នៅពេលគេកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿង​នោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជា

Read More
សន្តិសុខ​សង្គម

នគរបាលបញ្ជូនខ្លួនជនសង្ស័យ៩នាក់​ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់​អាវុធខុសច្បាប់​ ទៅសាលាដំបូង​ ខេត្តស្វាយ​រៀង

ស្វាយរៀង​៖ កាលពីព្រឹក​ថ្ងៃ ទី​១៨​ខែ ឧសភា​ឆ្នាំ២០២០​ម្សិលមិញ​កម្លាំងសមត្ថកិច្ច​ន​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្ត​ស្វា​យ​រៀង​ បញ្ជូន​ខ្លួនជនសង្ស័យ​ចំនួន​៩​នាក់ ទៅ​សាលាដំបូង​ ចាត់ការតាមនិតិ​វិធី​ ពាក់ពន្ធ័ករណី​ជួញដូរ គ្រឿងញៀន និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។ យោងតាមរបាយការសមត្ថកិច្ចបាន​ឲ្យ​ដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោក​ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាលពី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី

Read More
ព័ត៌មាន​ជាតិ

ម្ចាស់ដី និងមន្ដ្រីជំនាញសុរិយោដី ចុះវាស់ វែងតាមការស្នើរបស់ម្ចាស់ ប៉ុន្ដែបែបជាក្រុមសន្ដិឯកជនមួយក្រុម ហាមមិនឲ្យចូលដី របស់ខ្លួន

(ខេត្ដកណ្ដាល) ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរឃុំឈើទាល និង សុរិ យោដីស្រកកៀនស្វាយ បានចុះវាស់វែងទីតាំងដីមួយកន្លែងដែលមានទំហំជាង ៣ ហិចតា ដែលស្ថិតនៅចំណុចភូមិ ឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល តាមសេចក្ដីជូនដំណឹងរបស់លោក អ៊ូ ឈាន

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់​ត្រូវរថយន្ដដឹកដី​ ស្លាកលេខ.ខេមរភូមិន្ទបើក​បុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ រថយន្ដ​ បែនដឹកដី​ បើក​លឿនមិនខ្វះ​ការប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យបុរស​ម្នាក់រងរបួសធ្ងន់ស្លាប់ពេល​បញ្ជួនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរស្ថានីយ៍ប្រេង​សាំង​ PTT សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​រថយន្ដបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02.3-5687 បើកបរដោយបុរស​ម្នាក់ទិសដៅពីកើតមកលិចក្នុងល្បឿយ៉ាងលឿន​ ខណៈមកផ្លូវបំបែកជាបួនចំណុចកើត​ហេតុកែងនិងផ្លូវ១០០៣ មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវពាក់ស្លាកលេខ​ភ្នំពេញ​1HV-2923

Read More