Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

ដេកសន្លប់លើម៉ូតូកង់បីសង្ស័យគេដាក់ថ្នាំយកទ្រព្យសម្បត្តិ

ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវគេប្រទះឃើញដេកសន្លប់ស្ដូកស្ដឹងនៅលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿង សង្ស័យត្រូវថ្នាំសណ្ដំ
ហេតុការណ៍នេះបាន​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ខែឧសភាឆ្នាំ២០២០ នៅ​ តាមបណ្ដោយផ្លូវ២៧១​ ចំណុចមុខមន្ទីពេទ្យព្រះកុសុម:(ហៅ​ពេទ្យ​លោកសង្ឃ)​ ស្ដិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​ ។

យោងតាមប្រភពពីប្រជាលពលរដ្ឋដែល​នៅ​កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើត​ហេតុគេឃើញបុរសខាងលើបានបើកម៉ូតូកង់បីមួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខ​ភ្នំពេញ​1HL-7949​ ដោយដឹកស្ត្រីម្នាក់​ធ្វើ​ដំណើរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពី​ជើងទៅត្បូង​ លុះមកដល់ក្បែរនឹងកន្លែងកើត​ហេតុបានឈប់កងបីដើម្បីឲ្យស្ត្រីដែលជិះចុះទិញទឹកក្រឡុកបន្ទាប់ពីទិញទឹកក្រឡុករួចហើយបុរសជាម្ចាស់កង់បីបានដឹកស្ត្រីខាង​លើបន្តដំណើរទៅមុខទៀត​ ខណៈមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានការ​ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកមើលឃើញបុរសដែលជាអ្នកបើកម៉ូតូកង់បីបានដេកហៀរទឹកមាត់ហូរទឹកភ្នែកនិងសន្លប់ស្តូកស្តឹងបន្ទាប់មកប្រជាពលរដ្ឋបាន​នាំគ្នាទិញភេសជ្ជះខារ៉ាបាវឲ្យគាត់ផឹកអស់មួយកំប៉ុងក៏បានដឹងខ្លួនឡើងវិញមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានសន្លប់ស្តូកស្តឹងបន្តទៀតទើបបងប្អូនជាពលរដ្ឋបាន​នាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន​ ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចមូល​ដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានសួរនាំ​រួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសមៈពេទ្យភ្លាម។ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកំពុង​ធ្វើ​ការស្រាវជ្រាវបន្ត៕

ចែករំលែកអត្ថបទ