Wednesday, May 1, 2024
Latest:
ព័ត៌មាន​ជាតិ

ម្ចាស់ដី និងមន្ដ្រីជំនាញសុរិយោដី ចុះវាស់ វែងតាមការស្នើរបស់ម្ចាស់ ប៉ុន្ដែបែបជាក្រុមសន្ដិឯកជនមួយក្រុម ហាមមិនឲ្យចូលដី របស់ខ្លួន

(ខេត្ដកណ្ដាល) ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរឃុំឈើទាល និង សុរិ យោដីស្រកកៀនស្វាយ បានចុះវាស់វែងទីតាំងដីមួយកន្លែងដែលមានទំហំជាង ៣ ហិចតា ដែលស្ថិតនៅចំណុចភូមិ ឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល តាមសេចក្ដីជូនដំណឹងរបស់លោក អ៊ូ ឈាន អភិបាលស្រុកកៀនស្វាយ ដោយតាមសំណើររបស់ឈ្មោះ សេក សិទ្ធិ និង ភាគីជាប់ព្រុំគ្នា ដើម្បីសុំចុះបញ្ជី(ធ្វើប្លង់) តាមច្បាប់ ។

ក្នុងការចុះអនុវត្ដន៍គឺ មិនបានសម្រេចដូច បំណងឡើយ ដោយសារតែ មានក្រុមសន្ដិសុខឯកជនមួយក្រុមបានលេចមុខមករេរាំងមិនឲ្យចូលទៅក្នុងទីតាំងដីដែលត្រូវចុះមកវាស់វែងព្រោះ ពួកគាត់ទទួលបញ្ជាពីលើមក ។

យោងតាមលោក សេក សិទ្ធិ ដែលបាន បញ្ជាក់ថា លោកជាម្ចាស់ទីតាំងដីខាងលើ
ដីដែលលោកដាក់ពាក្យស្នើរសុំឲ្យមន្ដ្រីជំនាញចុះមកវាស់វែងសុំចុះបញ្ជីនេះគឺមានតទំហំជាង៣ហិចតា ដែលលោកបានទិញនៅអំឡុងឆ្នាំ២០០៨ ពីប្រជាពលរដ្ឋដោយមានការទទួលស្គាល់ពីលោក ប៉ែន វុធ ជាមេឃុំឈើទាល (មេឃុំចាស់) ។

លោកបានបន្ដថា អំឡុងឆ្នាំ២០០៨ លោក មិនបានដាក់ពាក្យស្នើសុំចុះបញ្ជីទេ ទើបតែឆ្នាំ២០២០ថ្មីនេះលោកបានដាក់ពាក្យស្នើសុំចុះបញ្ជីតាមច្បាប់ បែរជាមានរឿងដល់ថ្នាក់លោកចង់ចូលទៅដីរបស់ខ្លួនមិនបាន បែបនេះ ។

លើសពីនេះទៅទៀតនោះក្នុងការសូម ដំណឹងរបស់អាជ្ញាធរឲ្យចុះវាស់វែង សង្កេតថា មិនមានវត្ដមានភាគីជាប់ព្រុំមកចូលរួមទេ ពោលគឺមានតែសន្ដិឯកជនមួយក្រុមមករេរាំងមិនឲ្យចូលទៅក្នុងទីតាំងដីដើម្បីវាសវែងនោះទេ ។

ជាចុងក្រោយម្ចាស់ដីបានសំណូមពរដល់មន្ដ្រីអាជ្ញាធរថ្នាក់លើ ជួយដោះស្រាយបញ្ហាខាងលើនេះជូនគាត់ជាម្ចាស់ដីដែលបាន ប្រមូលទិញតាំងពីដីលិចទឹក រហូបមកដល់សពថ្ងៃនេះ ៕

ចែករំលែកអត្ថបទ