Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្ដមខៀវ កាញារីទ្ធ ! អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចពេលដែលរឿងនោះស្ថិតក្នុងការតាម​ដាន​នៅឡើយ​ ជាចំណុចមួយខុស​ទាំងស្រុង​ពី​ក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌​មាន បានជម្រុញអោយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ ត្រូវធ្វើការរលឹកដល់អ្នកសារព័ត៌មាន មួយចំនួនពិសេស​តាម អនឡាញ ដែលតែងតែទៅសំភាសន៍​សមត្ថកិច្ច នៅពេលគេកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿង​នោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជា ចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។

ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌​មាន បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៏របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន

ឯកឧត្តម បានបញ្ជាក់ថា​ ៖ កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តីគឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើប អោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នក​ឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយ សារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ ពេលនោះទេ នៅក្នុងខណៈដែលគេកំពុងបំពេញការងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ ៕

ចែករំលែកអត្ថបទ