ភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដែកគាស់១ដើម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្ទះ៣៣ តាមបណ្តោយផ្លូវបេតុងលេខ៧៧BT ស្ថិតក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីមិត្តភ័ក្កិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក suzuki let ពណ៌សពាក់ស្លាកលេខភ្នំពេញ2GB-0008បានជូនមិត្តភក្កិម្នាក់ទៀតទៅផ្ទះនៅម្ដុំចាក់សំរាមចាស់បន្ទាប់ពីជួនមិត្តភក្កិទៅដល់ផ្ទះរួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈជិះមកដល់ចំណុចមុខផ្ទះរៀបនឹងចាក់សោរចូលផ្ទះទៅក្នុងផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខមកក្បែរជនរងគ្រោះរួចទាញមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ និងបានយកដែកគាស់១ដើមមកគំរាម វាយបន្ថែមទៀតធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យកតែរួចខ្លួន។
Read More