Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឪពុកតិរច្ឆាន!បង្ខំកូនស្រីបង្កើតនិងក្មួយស្រីឲ្យ​បៀម​ប្រដាប់ភេទរបស់ខ្លួន​ ត្រូវសមត្ថកិច្ចចាប់វាយ​ខ្នោះបន្ទាប់ពីបែកធ្លាយរឿង

កណ្តាល៖ ជនសង្ស័យល្មោភកាមម្នាក់ត្រូវបាន​កម្លាំងនគរបាលស្រុកស្អាង​ ធ្វើការឃាត់​ខ្លួនយកមកសួរនាំ បន្ទាប់ពីទទួលបានពាក្យ​បណ្ដឹងពីស្ត្រីឈ្មោះ​ មុត ឃីម​ និង​ ឈ្មោះ​ ស្ដើង​ លាប ។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុច​ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល​ ។

ជនសង្ស័យមានឈ្មោះ កាន អូនទូច ភេទ​ប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ​ មុខរបរជាងសំណង់។
ចំណែក​ ជនរងគ្រោះទាំង២នាក់មាន៖​ ទី១-ឈ្មោះ ទូច កល្យាណ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យ​ និងទី២-ឈ្មោះ វណ្នី កក្កដា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ​ ។ ដោយអ្នក​ទាំង២មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែក​អំបិល ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ លន ចាន់ថា អធិការ​នគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថាកាល​កន្លងទៅ ពេលដែលជនសង្ស័យនៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ជនសង្ស័យធ្លាប់បាន លួងលោម បង្ខំកូន និងក្មួយរបស់ខ្លួនឲ្យបៀមប្រដាប់ភេទ​របស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ។លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប បានស្ដាប់លឺសម្លេងថតក្នុងទូរស័ព្ទ លឺសូរសម្លេងក្មួយស្រីមិនប្រក្រតីក៏​ចាប់ផ្ដើមសួរនាំពីដំណើររឿង ពេលនោះក្មួយស្រីក៏ប្រាប់ថាប៉ា រួចក៏លែងហ៊ាន​និយាយអ្វីទាំងអស់។
បន្ទាប់មកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទីព្រឹកឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើ​ការកោះហៅជនសង្ស័យមកសាកសួរ។

លោកអធិការបានបន្តថា​ នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថាខ្លួនពិតជាបានបង្ខំឲ្យក្មួយ បៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែកកូនរបស់ខ្លួនគេ ពុំដែលបង្ខំឡើយ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ