Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃ​សហគមន៍ព្រៃសង្ឃរុក្ខវ័ន​ ​បានធ្វើពិធីកប់សព​សត្វទន្សោង​ បន្ទាប់ពីជាប់អន្ទាក់ព្រាន​ហើយត្រូវស្លាប់

ឧត្ដមានជ័យ៖​ នៅព្រឹកថ្ងៃទី២៥ខែ​ឧសភា ឆ្នាំ២០២០នេះ​ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃ​សហគមន៍ព្រៃសង្ឃរុក្ខវ័ន​ ​បានធ្វើពិធីកប់សព​សត្វទន្សោងឈ្មោលមួយក្បាលដែល​បានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃសហគមន៍​ សង្ឃរុក្ខ​វ័​ន​ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខ​វ័ន ខេត្តឧត្តរមានជ័យ​ កាលពីល្ងាចថ្ងៃទី២៤​ខែ​ឧសភាឆ្នាំ២០២០ម្សិលមិញ​ ដោយសារតែ​ស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ក្រោយជាប់អន្ទាក់របស់ព្រាន​ ជាយូរថ្ងៃ​ពេក បើទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាង​យកចិត្តទុកដាក់​ និង​ គួរឱ្យអាណិត អាសូរ​យ៉ាងខ្លាំង​ព្រោះនៅលើមុខរបស់វាមាន​ស្នាម​ហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួន​ប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រាន​ព្រៃ តែជាអកុសល សត្វទន្សោងឈ្មោលមួយក្បាលនេះនៅតែស្លាប់បាត់បង់​ជីវិតគួរ ឱ្យសង្វេគបំផុត។

ចែករំលែកអត្ថបទ