Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចោរស្រីជំនាញ់ដាក់ថ្នាំសណ្ដំអ្នករត់ម៉ូតូកង់បី​ យកទ្រព្យសម្បត្តិត្រូវអស់លក្ខណ៍ជាប់ខ្នោះនគរបាលខណ្ឌចំការមន

ភ្នំពេញ៖​កម្លាំងនគរបាលខណ្ឌចំការម​ន​ ឃាត់​​ខ្លួនស្ត្រីជើងឆើតម្នាក់ដែលធ្វើសកម្មភាព​ដាក់ថ្នាំសណ្តំ​បុរសរត់កង់បីម្នាក់យកទ្រព្យសម្បត្តិ​ហើយបម្រុងរត់គេចខ្លួនតែត្រូវអ្នករត់កង់បីជិត​​ខាងឃើញទាន់ ដេញចាប់បានប្រគល់ឲ្យ​សមត្ថកិច្ច
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៤ ខែ​ឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣៦ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ​ អ៊ុច ចាន់ថា អាយុ៣៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវ៩៧​ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានទីលំនៅ នៅភូមិចំរើនផលសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ។ ចំណែកជនរង​គ្រោះមានឈ្មោះ​ ថន​ កោសល្យ​ អាយុ៣៥ ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិ២៤ សង្កាត់​ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាជនសង្ស័យបានហៅម៉ូតូរឺម៉កកង់បីជិះចេញពីផ្ទះទៅផ្សារបឹងត្របែក​បំណង់ទៅតាមដានសង្សាររបស់ខ្លួន ពេលដែលមកដល់ផ្សារបឹងត្របែកស្រ្តីជាជន​សង្យ័យបានឲ្យបុរសជាជនរងគ្រោះឈប់ ពេលដែលឈប់រួចស្ត្រីជនសង្ស័យមិនបានចុះពីលើរ៉ឺម៉កកង់បីទេដោយអង្គុយរង់ចាំមើល ពេលអង្គុយយូរៗទៅស្ត្រីជាជនសង្ស័យបាន​ប្រើឱ្យជនរងគ្រោះទៅទិញទឹកក្រូចយកមកផឹក ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលជនរងគ្រោះបានទិញទឹកក្រូចមកដល់ក៏បានចាក់ដាក់កែវ ម្នាក់មួយកែវ ពេលនោះស្ត្រីជាជនសង្ស័យបានលួចដាក់ថ្នាំសណ្តំនៅក្នុងកែវរបស់បុរសដែលជាអ្នករត់កង់បី ហើយក៏ឱ្យបុរសរងគ្រោះផឹកទឹកក្រូចឲ្យអស់មួយកែវ ពេលដែលបុរសអ្នករត់កង់បីផឹកអស់មួយ​កែវហើយក៏មានអាការៈទន់រួចក៏សន្លប់ស្តូកស្តឹងពេលនោះស្ត្រីជាជនសង្ស័យបានធ្វើ​សកម្ម​ភាពលួចយកកាបូបលុយហើយចុះពីលើកង់បីទៅម្ដុំលូទឹកស្អុយ ពេលនោះក៏មានបុរសជាអ្នករត់កង់បីម្នាក់ដែលនៅក្បែរនោះ​ឃើញក៏​បាន​ដេញចាប់ស្ត្រីជាជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចខណ្ឌចំការមន​ ដែលកំពុង​ ល្បាតក្នុងមូលដ្ឋានយកមកសួរនាំ​ ។
ចំពោះមុខសមត្ថកិច្ច​ ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថារូបនាងពិតជាបានធ្វើស​កម្មភាពដាក់ថ្នាំសណ្ដំឱ្យបុរសជាអ្នករត់កង់បីនៅ​ក្នុងកែវទឹកក្រូចពិតប្រាកដមែន​ ។

បច្ចុប្បន្ន​ ស្ត្រីជើងឆើតជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿងចាត់ការតាមនិតិ​វិ​ធីច្បាប់​ ។ ចំណែកជនរងគ្រោះត្រូវបាន​បញ្ជួនទៅ​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត​ ហៅ​ ពេទ្យរុស្សី៕

ចែករំលែកអត្ថបទ