បេីករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តបាឡែនពេញទំហឹង រួចព្យាយាមបេីករត់
ភ្នំពេញ ៖ ស្ត្រីជនបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ប៉ើង ទៅបុកផ្ទប់បង្គោលស្លាកសញ្ញាលេខផ្លូវ និង គាប់ជាប់ដើមត្របែកព្រៃខ្ទេចមួយកំណាត់មុខ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របង រក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣
Read More