ព្រៃផ្សៃណាស់! ឃាតកដៃឆៅរឹតកសម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួលប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិរួចគេចខ្លួនបាត់
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅមិនស្គាល់មុខធ្វេីសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃរួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំនុច បន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច យ៉េនអាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅបន្ទប់កើតហេតុ មានស្រុកកំណើត ភូមិថ្មី
Read More