Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ដុតសំរាមមិនប្រយត្ន័រាលឆេះដល់ឃ្លាំងស្តុបសម្ភារៈនិងរោង​ដាក់​រថយន្តផ្ទះសំណាក់AS88ខូចខាតសម្ភារៈប្រហែល​៥ម៉ឺនដុល្លា

កណ្ដាល៖​ អគ្គីភ័យឆាបឆេះរោងដាក់​ រថយន្តរបស់ផ្ទះសំណាក់​AS88​ ខ្ទេចម៉ត់ទាំងស្រុង​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៩​ នៅចំណុច​ ផ្ទះសំណាក់​ យីហោ​ (AS88)ស្ថិតនៅក្នុងភូមិភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល​ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ ឃួន​ បូរ៉ា​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរម្ចាស់ផ្ទះសំណាក់​ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា​ មូលហេតុនៃការឆេះបណ្ដាលមកពី​ម្ចាស់ឃ្លាំងស្តុបអេតចាយដុតសំរាម​ចោលហើយមិនបានប្រុង​ប្រយត្ន័​ធ្វើអោយរាលដាល​បន្តឆាបឆេះដល់រោងសំរាប់ដាក់​រថយន្តភ្ញៀវ​ របស់ផ្ទះសំណាក់AS88​ តែម្ដង។

លោកអធិការបានបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ លោក​បានដឹកនាំបញ្ជា កំលាំងអន្តរាគមន៍របស់​ អធិការដ្ឋាននគរ​បាលស្រុកអង្គស្នួល​ ចេញប្រតិបត្ដិការសហការជាមួយ​កម្លាំង​អាវុធហត្ថស្រុកក្រុមប្រឹក្សាឃុំកំលាំង ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្តិសំរោងលើ ប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ នៅចំណុចខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​+ស្នងការដ្ឋាននគរខេត្តកណ្ដាល.ចំនួន៨​គ្រឿង​+រថយន្តរបស់អង្គភាព​ K៨៦​ចំនួន០១គ្រឿង +រថយន្ត ស្នងការ ខេត្តកំពង់ស្ពឺចំនួន ០៤គ្រឿង​
+រថយន្តកងពលតូចលេខ៧០ចំនួន០២គ្រឿង+រថយន្ត ស្នងការរាជធានី ០២គ្រឿង+រថយន្តឆ័ត្រយោង៩១១​ ០២គ្រឿង​+ប្រើពេលសរុបចំនួន​២ម៉ោង​កន្លះ​ +សរុប​ ១៩គ្រឿងប្រើប្រាស់ទឹក អស់ចំនួន​៣៨រថយន្ត ទើប​បានរលត់ជាស្ថាពរ ។

ខូចខាត ៖​ ម៉ូតូចំនួន០២គ្រឿង​ បន្ទប់សន្តិសុខសម្រាក០១បន្ទប់ ការិយាល័យរដ្ឋបាល០១បន្ទប់នឹងរោងសំរាប់ដាក់រថយន្តភ្ញៀវ ទំហំបណ្ដោយ១០០mxទទឹង២០m ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សំភារះខូចខាតទាំងស្រុង​ គិតជាទឹកប្រាក់​ អស់ចំនួន​ប្រហែល ៥០០០០$(ប្រាំម៉ឺនដុល្លា)៕

ចែករំលែកអត្ថបទ