Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់សង្ស័យមានជំងឺលើសឈាមដើរដួលក្នុងបន្ទប់ទឹកស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសជាបុគ្គលិក​ក្រុមហ៊ុន​ អចលនទ្រព្យ​ ​ម្នាក់បានដើរដួលក្នុងបន្ទប់ទឹកស្លាប់គួរ​ឲ្យសង្វេក​ សង្ស័យខ្យល់​(គរ)
ហេតុការណ៍នេះ​ បង្កឲ្យមានការភ្ញាក់​ផ្អើល​ កាលពីវេលា​ម៉ោង០៨​និង០០​នាទី​យប់ថ្ងៃ​ទី​១៤ខែតុលាឆ្នាំ២០១៩​ នៅចំណុចផ្ទះ​លេខ​៣៥A ​ផ្លូវ​១០០៧​ ក្នុង​បុរី​ភ្នំពេញថ្មី​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

សពបុរសរងគ្រោះ​មានឈ្មោះ​ ជិន​ ចាន់​ ថន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ អចលនទ្រព្យ​ ​មានស្រុកកំណើត​ ស្រុក​ឈូក​ ខេត្ត​កំពត​។

បើតាម​សម្ដីប្អូន​ស្រី​របស់​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ ដឹង​ថា​ មានមិត្តភ័ក្ដិ​រួម​ការងារ​របស់​ជនរងគ្រោះ​ តេទៅប្រាប់​ថា​ បង​ប្រុស​របស់​នាង​ បាន​ដួល​ក្នុង​បន្ទប់ទឹក​ស្លាប់​ បាត់ហើយ​ប្រភពបន្តថា​ ភ្លាមៗនោះ​គាត់​ក៏​បានមក​មេីល​​នៅ​កន្លែង​កើត​ហេតុ​ ទើបដឹងថាបងប្រុសរបស់គាត់ស្លាប់​ពិតប្រាកដមែន​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញបាន​ចុះមក​ពិនិត្យ និងធ្វើកោសល្យ​វិច័យ​រួចបានបញ្ជាក់ថា​ ជនរងគ្រោះពិតជា​ដួល​ស្លាប់​ប្រាដកមែន​ ព្រោះមាន​ជំងឺ​លេីស​ឈាម​ ។
បន្ទាប់មកសមត្ថកិច្ច​បានធ្វើកំណត់ហេតុប្រគល់​សពអោយ​ទៅ​ក្រុម​គ្រួសារដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ ប្រពៃណី​នៅ​ស្រុក​កំណើត​៕

ចែករំលែកអត្ថបទ