Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ច្រើនម្លេះលោកអើយ!!!អាវុធហត្ថឃាត់ខ្លួនជនជាតិឡាវម្នាក់​ រកឃើញថ្នាំញៀន​ ជិតមួយម៉ឺនគ្រាប់​

ស្ទឹងត្រែង​ ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យជាជនជាតិឡាវម្នាក់​រកឃើញថ្នាំញៀន៣៩កញ្ចប់​ ស្មើ​ ជិត​មួយ​ម៉ឺនគ្រាប់​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះ​បានធ្វើឡើងនៅ​រសៀលថ្ងៃទី៧ខែមីនា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវ​បំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹង​ត្រែង​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ុន ម៉ា​ ភេទ​ប្រុស​ អាយុ៤៣ឆ្នាំ ជនជាតិឡាវ​ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​បានឆ្លងព្រំដែនពីឡាវ មកកម្ពុជារួចបានធ្វើសកម្មភាព​ ជួញដូរគ្រឿង​ញៀនក្បែរព្រំដែន ក្នុងទឹកដី​ខេត្តស្ទឹងត្រែង​ ហើយត្រូវ​កម្លាំងអាវុធហត្ថដឹងមុនក៏បានស្ទាក់​ចាប់ឃាត់ខ្លួនបាននៅចំណុចខាងលើតែម្ដង។​

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ដើម្បីសាកសួរ​ និងកសាងសំណុំរឿង​បញ្ជួនទៅសាលាដំបូងខេត្តស្ទឹងត្រែង​ ចាត់ការបន្ត​ តាម​និតិវិធី​ ៕

ចែករំលែកអត្ថបទ