Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់ចាក់សាំងដុតខ្លួនធ្វើអត្តឃាដឆេះរលួយពេញខ្លួន

ស្វាយរៀង ៖ បុរស់ម្នាក់គិតខ្លីបានចាក់សាំងដុតខ្លួនឯងបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះខ្លួនប្រាណរលាករលួយរបកស្បែកទាំងផ្ទាំងរបួសធ្ងន់ធ្ងរត្រូវវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកប្រតិបត្តិស្វាយទាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីចាក់សាំងដុតខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧មិនា២០២០ នៅភូមិ ស្វាយគយ ឃុំ ពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

ជនរងគ្រោះឈ្មោះ ម៉ើ ជា ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុក កំណើតនៅទំនប់បក់ស្រូវ ក្រុងភ្នំពេញមានប្រពន្ធឈ្មោះ វិច ដាវី អាយុ ២៤ឆ្នាំនៅភូមិស្វាយគយ ឃុំពពែតស្រុកស្វាយទាប ខេត្តស្វាយរៀង។

មូលហេតុ ជនរងគ្រោះចាក់សាំងដុតខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាដនោះគឺជនរងគ្រោះមានជំងឺសរសៃប្រសាទហើយគ្រួសារជាជនក្រីក្រហើយមានកូនតូចៗចំនួន៣នាក់ក្នុងបន្ទុក។

ក្រោយពីចាក់សាំងដុតខ្លួនឯងសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្វាយទាបបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះបន្ទាន់ក៏ប៉ុន្តែមិនដឹងវាសនាយ៉ាងណានោះទេមិនគួរគិតខ្លីបែបនេះសោះ៕

ចែករំលែកអត្ថបទ