Tuesday, July 7, 2026
Latest:
ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីសំណង់។

នាថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីសំណង់។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តឹករ៉េត សំរេច ក្នុងពិធីបើក និងឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា ក្នុងពិធីបិទ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ ដ.ន.ស.ស. រាជធានី-ខេត្តទាំង២៥ សមាគមវិជ្ជាជីវៈពាក់ព័ន្ធ ក្រុមហ៊ុនក្នុងវិស័យសំណង់ និងអ្នកជំនាញ សរុបចំនួន ២៧៨នាក់។
#កអក​ #MLMUPC #ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​និងសំណង់

ចែករំលែកអត្ថបទ