សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យ​៤នាក់ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន

កណ្តាល៖​ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល​ ធ្វើការឃាត់​ខ្លួនពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពី​វេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី០២ខែ​មករាឆ្នាំ២០២០​ នៅចំណុច ផ្ទះជនសង្ស័យឈ្មោះ​ យ៉េត បូរិន ភូមិត្រពាំងផ្លុង ឃុំក្រាំង​ម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនរួមមាន៖​ ទី១/​ ឈ្មោះ យ៉េត បូរិន​ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ ភូមិត្រពាំង​ផ្លុងឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល
(ម្ចាស់ផ្ទះប្រើប្រាស់មិនរៀងចាលមាន​ឈ្មោះ​ក្នុងបញ្ជីគ្រប់គ្រងរបស់រដ្ឋបាលក្រាំងម្កាក់)
ទី២-ឈ្មោះ​ ដា ចាន់ឌី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិក្រាំងម្កាក់ឃុំក្រាំង​ម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។(ប្រើប្រាស់ថ្នាំញៀន)។
ទី៣-ឈ្មោះ ហឿង វិរះ​ ភេទប្រុសអាយុ២២​ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិត្រពាំងប្រុយឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ប្រើប្រាស់)
ទី៤-ឈ្មោះ មឿននរស់ ភេទប្រុសអាយុ១៦​ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់​ ទីលំ​នៅភូមិត្រពាំងផ្លុងឃុំក្រាំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គេចខ្លួន)។
ចំណែកវត្ថុតាងដកហូតរួមមាន៖​ ទូរសព្ទ័ដៃ​០១គ្រឿងម៉ាកវីវ៉ូឧបករណ៍ប្រើប្រាស់ ថ្នាំ​ញៀនមួយចំនួនទៀត។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៤នាក់រួមជាមួយនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុក អង្គស្នួលដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី​ច្បាប់ ៕

ចែករំលែកអត្ថបទ