Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ក​ងពលតូចដឹកជញ្ជូន លេខ៩៩ ត្រៀមរថយន្តដឹកទឹក ១០០គ្រឿងនិ​ងកម្លាំង៣០០នាក់ សម្រាប់សង្គ្រោះពលរដ្ឋ ជួបការខ្វះខាតទឹក

ភ្នំពេញ ​៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូន លេខ៩៩ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាស នូវកិច្ចការ​ចំពោះមុខ ដោយបានត្រៀមកម្លាំង៣០០នាក់ រថយន្តមានបំពាក់​ស៊ីទែនទឹក ១០០គ្រឿង និងម៉ាស៊ីនបូ​មទឹក៣០គ្រឿង រួចរាល់ ក្នុងការចុះជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នៅតាមខេត្តមួយចំនួន ដែលប្រឈម នឹ​ងកង្វះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាតទឹកស្អាត ប្រើប្រាស់ ដើម្បីនុវត្ត តាមអនុសាសន៍របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កងពលតូចដឹកជញ្ជូន លេខ៩៩ បានឲ្យដឹង នៅលើបណ្តាញ​សង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា “ដោយអនុវត្ត តាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គ​នាយក​ដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួ​ងការពារជាតិ បានដាក់បទបញ្ជា យ៉ាងម៉ឹងម៉ាត់ នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩នេះ ឲ្យឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន លេខ៩៩ ត្រៀមកម្លាំងទាហាន ចំនួន៣០០នាក់ រថយន្ត១០០គ្រឿង សម្រាប់រៀបចំដាក់ស៊ីទែន១០០ និងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ត្រៀមដឹកទឹក ផ្តល់ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ដែលអាចប្រឈម នឹងគ្រោះរាំងស្ងួត ខណៈអាកាសធាតុ ប្រែលប្រួលនៅពេលខាងមុខនេះ” ៕