សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលបុករបាំងថ្មចែកផ្លូវបាក់២កង់​ តៃកុងគេចខ្លួនបាត់

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុល​ទៅបុកបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់រីឯ​រថយន្តគងជាប់របាំងថ្មទៅលែងរួច
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១១និង​១០នាទី​យប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយ២៧១​ មុខមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេបានឃើញ​រថយន្ដ​ម៉ាក​ ម៉ាសស្ដាពណ័ស​ ពាក់ស្លាកលេខ ភ្នំពេញ​2AX-6369​បើកបរដោយបុរសម្នាក់​និងមានអ្នករួមដំណើរម្នាក់ទៀត​ ធ្វើដណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ​ មិនប្រយត្ន័ក៏ជ្រុលទៅបុក​របាំង​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបាក់ចំនួន២កង់​ ឯរថយន្តគងលើរបាំងរង​ការខូចខាត​ ទៅ​មុខ​លែងរួច​ សំណាងល្អមិនមានអ្នករង​របួស។
ប្រភពបានបន្តថា​ អ្នកបើកបររថយន្តបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​ បន្ទាប់ពីបង្កហេតុបាន​បើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ​ បានមកធ្វើការ​ វាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៏ផ្លូវគោក​ រាជធានីភ្នំពេញរង​ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប៕