Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានមហិច្ឆិតាពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេស នាពេលអនាគត ដើម្បីពង្រឹងថ្នាលអប់រំនៅកម្ពុជា កាន់តែខ្លាំងឡើង..

នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រាប់អ្នកសារព័តមាន នាថ្ងៃទី១៦ តុលានេះ ក្នុងឱកាស ក្រុងពាលីសុំសេចក្តីសុខ និងការទទួលចុះឈ្មោះសិស្ សចូលសិក្សា សំរាប់ថ្នាក់ឆ្នាំសិក្សាថ្មី ២០១៩ .២០២០ខាងមុខ នៅសាខាថ្មីទី៦ តាមបណ្តោយផ្លូវជាតិលេខ៦A នៃ ខណ្ឌជ្រោយចង្វារ។

បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី ការបើកពង្រីកសាខាថ្មី ជាបន្តបន្ទាប់នេះ គឺដោយសារតែលោក ជាមនុស្សដែលចូលចិត្តរៀនសូត្រតាំងពីកុមារភាពមកម្លេស ហើយវាស្របនិងបំណងរបស់លោក ដែលផ្តោតលើវិស័យអប់រំ និងការសិក្សាមិនចេះជិនណាយ ទើបត្រឡប់មកពីក្រៅប្រទេសវិញ ក៏បានផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីប អាមេរិកាំងនេះ ដែលគ្រាដំបូងមានសិស្សត្រឹមតែ៤នាក់ប៉ុណ្ណោះ។ តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសិស្ស កំពុងសិក្សា បានកើនឡើង ដល់ជាង១៣០០០ នាក់ ស្របពេលអ្នកបញ្ចប់ការសិក្សា ទាំងផ្នែកភាសារ និងចំនេះទូទៅ មានជិត៤ម៉ឺននាក់រួចហើយនោះ។

បើតាម លោកវេជ្ជបណ្ឌិត ការបើកឲ្យដំណើរការសាខាថ្មីជាបន្តបន្ទាប់ គឺដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងដើម្បី រួមចំណែកក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព ទៅតាមតម្រូវការទីផ្សារ និងសំណូមពរជាច្រើន ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យនិងសេវាកម្ម។

សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់និងល្បីល្បាញ ជាអន្តរជាតិតាមរយៈការទទួលពានរង្វាន់ លក្ខណៈអន្តរជាតិពីបណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ)ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ប្រ៊ុយណេ បែលហ្ស៊ិក ចិន(ហុងកុង) និងប្រេសីល ជាដើម៕