Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់មានវិបត្តគិតមិនចេញផ្ទុះ​អាវុធ៣គ្រាប់បង្កការភ្ញាក់ផ្អើលត្រូវនគរបាល​ឃាត់ខ្លួន

(ភ្នំពេញ)៖​ មន្ត្រីយោធាម្នាក់ពាក់សក្តិ៤​ មាន​វិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ត្រូវនគរ​បាលឃាត់ខ្លួន​នៅក្នុងបន្ទប់ជួលលេខ​ C៥​ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២០។

ជនបង្កដែលនគរបាលឃាត់ខ្លួនមានឈ្មោះ សោម​ ពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរ យោធា​ កងឯកភាព​ ទីចាត់ការឃោសនាពត៍មាន​ អគ្គបញ្ជាការ​ ឋាន:វរះសេនីយ៍ត្រីយ៍​ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។

នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤​នាក់​ ពេលកំពុងផឹកនោះជនបង្ករបាននិយាយថាពិបាកចិត្តណាស់​ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ​ លុះមួយសន្ទុះក្រោយមកជនបង្ក​បានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់​ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក​ មួយគ្រាប់បាញ់ទ្វារបន្ទប់​ និងមួយគ្រាប់ទៀត​បាញ់ឡើងលើ។

​បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាងត្រូវបាន​នគរបាលឃាត់ខ្លួន​យកទៅសាកសួរចាត់ការតាម​និតិវិធី៕

ចែករំលែកអត្ថបទ