Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្ត​ បត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តម៉ាស្តាពេញទំហឹងខូចខាតទាំងសងខាង

ភ្នំពេញ​៖​ ជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបេីកបុកចំពី​ចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦​ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចស្តុបវត្តនាគវ័ន្ត​ តាមបណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី​ កែងនិងផ្លូវ២២៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

យោងតាមប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​រថយន្តម៉ាកឡិចស៊ីសLX470ពណ៌ស្ក​ ពាក់​ស្លាកលេខភ្នំពេញ2W-7866បេីកបរ​ដោយបុរសជនជាតិចិនធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ទិសដៅ​ ពីលិចទៅ​ កេីត​ ខណៈមកដល់ចំណុចកេីតហេតុកែងនិងផ្លូវ២២៣បានបត់ឆ្វេងឆ្លងផ្លូវ​ ស្រាប់តែមាន​រថយន្តមួយគ្រឿងទៀតម៉ាក​ ម៉ាស្តា​ ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2BC-0434​បើកបរ​ដោយបុរសម្នាក់និងរួមដំណើរម្នាក់ទៀតធ្វេីដំណេីរតាមមហាវិថីសហព័ន្ធរុស្ស៊ីបញ្ច្រាស់គ្នា​ ទិសដៅពីកេីតទៅលិចក៏ជ្រុលបុកចំពីចំហៀងពាក់កណ្ដាលរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ទាំងសង​ខាង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ​បានចុះមកដល់ធ្វេីការ​ វាស់វែងយកទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ ខណ្ឌ​ទួលគោក​រងចាំដោះស្រាយគ្នាតាមច្បាប់៕

ចែករំលែកអត្ថបទ