Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សន្តិសុខក្រុមហ៊ុន[PS9]ម្នាក់ត្រូវមេរបស់ខ្លួនវៃឲ្យរបួសបាន​ទៅប្ដឹងនគរបាលប៉ុស្តិបឹងទំពុន២​តែជនបង្កគ្មានទោសចំណែកអ្នករបួស​វិចសំពាយទៅស្រុក

ភ្នំពេញ៖​ យុវជនម្នាក់ដែលជាសន្តិសុខរបស់ក្រុមហ៊ុន[PS9]​ត្រូវ​បានមេរបស់ខ្លួន​ វៃធ្វើបាបឲ្យរងរបួសប៉ោងមុខប៉ោងមាត់​រួចគំរាមមិនបើកប្រាក់ខែអោយថែមទាំងដេញ​ចេញពីក្រុមហ៊ុន​ ថែមទៀត​ បន្ទាប់មកបានរត់ទៅប្ដឹង​ នគរបាល​ប៉ុស្តិបឹងទំពុន២ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌​ 

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី​២៤​ខែ​ មីនា​ ឆ្នាំ​២០១៩​ ស្ថិតនៅក្នុងក្រុមហ៊ុន [PS9 ]តាមបណ្តោយផ្លូវលេខ៣៧១​ភូមិក្បាលទំនប់​ សង្កាត់បឹងទំពន់ទី២​ ​ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ​ ។ 

បើតាមសម្តីយុវជនរងគ្រោះឈ្មោះ​ ថៃ​ បូរី​ អាយុ១៩ឆ្នាំ​ បាន​និយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា​ នៅល្ងាចថ្ងៃទី២៣​ ខ្លួនបានសុំមេចេញទៅដើរលេង​ លុះព្រឹកឡើងថ្ងៃទី២៤​ក៏​បាន​ត្រឡប់មកក្រុមហ៊ុនវិញដើម្បីបម្រើការងារធម្មតា​ ប៉ុន្តែដោយខ្លួនមកមិនទាន់ម៉ោង​ ក៏សម្រេចសុំមេរបស់ខ្លួនឈប់ពី​ការងារនឹងសុំបើក​ប្រាក់ខែដែលខ្លួនបានបម្រើការកន្លងមក​ ពេលនោះមេរបស់ខ្លួនបានទះកំភ្លៀងនឹងបោចសក់​ ហើយវៃលើផ្ទៃមុខបណ្តាលអោយរងរបួស​ ។ យុវជនរងបានគ្រោះបន្តថាមិនត្រឹមតែវៃធ្វើបាបខ្លួនទេ​ ថែមទាំងមិនបើកប្រាក់ខែអោយ​នឹងដេញខ្លួនចេញពីក្រុមហ៊ុនទាំងដៃទទេ​ដោយហេតុ​នេះទើបខ្លួនគិតថាវាមានភាពអយុត្តិធម៌ខ្លាំង​ក៏សម្រេចសុំឲ្យបងប្អូនអ្នកព័ត៌មានជូនមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិរដ្ឋបាលបឹងទំពន់ទី២​ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។ 

ក្រោយពីមានករណីនេះលោកវរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យបានបញ្ជាអោយនាយប៉ុស្តិនគរ​បាលបឹងទំពុន២​ចុះទៅនាំជនបង្កហឹង្សាលើក​យុវជនរង​គ្រោះ​ មកកាន់​ប៉ុស្តិនគរបាល​និងបានត្រឹមតែធ្វើការសម្រប​សម្រួល​ ដោះស្រាយបើកប្រាក់ខែ​ឲ្យតែប៉ុណ្ណោះតែស្នាមរបួសប៉ោង​មុខទុកជា​អាស្សាបង់​ សង្ស័យមានគំនាប​  ។ ចំណែកជនបង្ក​ដើរចេញពីរប៉ុស្តិនគរ​បាលឡើងជិះម៉ូតូទៅវិញ​ធ្វើព្រងើយ។ ធ្វើឲ្យអ្នកសារព័ត៌មាន​នាំគ្នាឈរសាលាំងកាំង​ហួសចិត្តព្រោះ​ជនបង្កអំពើហឹស្សាគ្មានទោសពៃ​  ចំណែកជនរងគ្រោះមិនត្រូវបានសំណងជំងឺចិត្តព្រោះគ្នាគ្មាន​ខ្នងបង្អែក​ចុងក្រោយបានត្រឹមវិចសំពាយដើរចេញទៅ​ស្រុកវិញ​ ៕

ចែករំលែកអត្ថបទ