Sunday, September 14, 2025
Latest:
អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​
ព័ត៌មាន​ជាតិ

អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​

សន្តិសុខ​សង្គម

បុគ្គលិកសារព័ត៌មាន​(CPC News)ម្នាក់​ទុក​ម៉ូតូក្នុងរបងផ្ទះមិត្តភក្ភ័នៅខណ្ឌទួលគោក​ព្រឹកឡើងចោរលួចម៉ូតូបាត់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូមកដេកលេងផ្ទះ​មិត្តភក្ភ័នៅខណ្ឌទួលគោកព្រឹកឡើងចោរ​លួចម៉ូតូបានសម្រេចដោយសុវត្ថិភាព​ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី៦ខែឧសភា​ឆ្នាំ​២០១៩​ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧​សង្កាត់បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ​ ថា លី វណ្ណី ភេទ​ប្រុស អាយុ ២៤ មុខរបរជាអ្នកសារព័ត៌មាន​នៅអង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News)

Read More
សន្តិសុខ​សង្គម

គ្រួសារបុរសម្នាក់ដែលនៅក្នុងបន្ទប់ឃុំ​ខ្លួន​នៅប៉ុស្តិនគរបាលអូស្មាច់​ សុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេច​ ក្រឡា​ហោមសរខេង​ ជួយផ្ដល់យុត្តិធម៌ ដល់ពួកគាត់ផង

ឧត្ដរមានជ័យ៖​ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់​អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​ យ៉ាងអថ៌កំបាំងបំផុត កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ​២០១៩​ ក្រុមគ្រួសារសុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង​ ជួយផ្ដល់យុត្តិធម៌ ដល់គាត់ផង។ សពរងគ្រោះមានឈ្មោះ​ ធូ​ ហាត ភេទប្រុសអាយុ​៣៧ឆ្នាំរស់នៅភូមិក្រសាំង សង្កាត់​បុស​ស្បូវ​ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ មានម្ដាយឈ្មោះ ប៉ាល់​ ភិន​ អាយុ៥៦ឆ្នាំជា​ស្រីមេម៉ាយ

Read More
អន្តរជាតិ

រន្ធត់ណាស់ព្រះអើយ!!យន្តហោះ​ដឹកអ្នក​ដំណើររបស់ក្រុមហ៊ុន​ Aeroflot ​ធ្លាក់ពេលចុះចត ឆេះស្លាប់​៤១នាក់ ក្នុងចំណោមអ្នក​ដំណើ៧៨នាក់

ទីក្រុងមូស្កូ៖យន្តហោះដឹកអ្នកដំណើរប្រភេទ Sukhoi Superjet SSJ-100 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ីAeroflot ​បានធ្លាក់ពេលចុះចត បណ្តាលឲ្យឆេះស្លាប់មនុស្ស ៤១នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើ​៧៨នាក់។ សារព័ត៌មាន​ Sputnik ​បានផ្សាយថា ហេតុការគ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី​៥​ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ភាគខាងជើងទីក្រុងមូស្កូ ។យន្តហោះខាងលើ ជួបបញ្ហាពេលចាប់ផ្តើមហោះហើរ រួមផ្តល់សញ្ញាសុំចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានដើមវិញ​

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងឆេះស៊ីទែនសាំងរបស់ ស្ថានីយ៍សាំងLim Longខូចខាត​ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា

ភ្នំពេញ៖​ សុីទែនសាំងរបស់ ស្ថានីយ៍សាំង​Lim Longត្រូវអគ្គីភ័យ​ឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើង​នៅ​វេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅ​មុន​ពេល កើតហេតុមានរថយន្តស៊ីទែ​ន ដឹកប្រេងម៉ាស៊ូត ១ គ្រឿងបានដឹកប្រេងយក​ទៅ​បង្ហូរនៅក្នុងទីតាំង

Read More
សន្តិសុខ​សង្គម

បើករថយន្តបុករបាំងចែកទ្រូង​ផ្លូវរងរបួសធ្ងន់ពីនាក់ និងម្នាក់ទៀតរងរបួសស្រាស

ភ្នំពេញ៖ នារីវ័យក្មេងពីរនាក់បានរងរបួសធ្ងន់បែកមុខបែកមាត់ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈបើករថយន្តព្រូសទៅបុកនិង​របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តជាប់​និងរបាំថ្មទៅមុខលេងរួច ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលង់អាធ្រាតឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០​១​៩ ត្រង់ចំណុចស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមាននារីស្រស់ស្អាត់ម្នាក់ និងអ្នករួមដំណើពី​នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-​6595 ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី

Read More
សន្តិសុខ​សង្គម

ហាងកាហ្វេយីហោ(តុលា-កាហ្វេ6666)​បើកភ្នាល់មាន់ជល់តាមអនឡាញទាំងយប់ថ្ងៃ​ត្រូវសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្ស​ប្រុសស្រី១៦នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញបង្រ្កាបទីតាំងភ្នាល់ជល់មាន់តាមអនឡាញឃាត់​ខ្លួន​មនុស្សប្រុសស្រីចំនួន១៦នាក់ដកហូតម៉ូតូ៦​គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង១២និង២០នាទីរំលង់អាធ្រាតឈាន​ ចូលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៩​នៅ​ចំណុចផ្ទះគ្មានលេខ​ យីហោ​ (តុលា-កាហ្វេ​6666)​ ផ្លូវការ៥ភូមិបាក់ទូក​សង្កាត់ទួល​សង្កែទី១ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថា​ ផ្ទះបើកលក់កាហ្វេ​យីហោ​ (តុលា-កាហ្វេ6666)​ នេះបាន​បើក​ភ្នាល់​មាន់ជល់​ តាមអនឡាញលេងទាំងយប់​ទាំងថ្ងៃយ៉ាងគគ្រិកគគ្រេងធ្វើឲ្យប៉ះពាល់ដល់​ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតខាងទើបពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្រាបតែម្ដង។ សមត្ថកិច្ចបន្តថា​ ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់រួមទាំងវត្ថុតាងមួយចំនួនបន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យនគរ​បាល​ព្រហ្មទណ្ឌករិតស្រាលនៃស្នងការរាជធានីភ្នំពេញដើម្បីបន្តនិតិវិធីចាត់ការទៅតាមច្បាប់៕

Read More
សន្តិសុខ​សង្គម

ពលរដ្ឋសូមណូមពរ​លោក​ ម៉ៅ​ សាវឿន​ នាយ​ប៉ុស្តិ៍នគរបាល​ ស្ទឹងមានជ័យ១មេត្តាចុះពិនិត្យមើលទីតាំងហ្គេមបាញ់ត្រីក្នុងទឹកដី​របស់លោកផង

ភ្នំពេញ៖​ ទីតាំងល្បែងសុីសងខុសច្បាប់​ប្រ​ភេទ-ហ្គេមបាញ់ត្រី​ មួយកន្លែងកំពុងតែបើក​ដំណើតការយ៉ាងរលួនដោយ​ បង្អួតភ្នែក-អាជ្ញាធរមូលដ្ឋាន​ និងទីតាំង​ ជាជម្រក​ក្រុមក្មេងទំ​នើងព្រមទាំងជាមុខសញ្ញាផ្សេងៗចូល​មកសំងំលាក់ខ្លួន​ និងសង្ស័យប្រើប្រាស់នូវគ្រឿងញៀនទៀតផង​ ដោយមិនខ្វល់ខ្វាយនិងការរិះគន់របស់ពលរដ្ឋ​ ។ ដែលទីតាំងមួយនេះស្ថិតនៅចំងាយប្រហែល១៥០ម៉ែត្រពីផ្ទះសំណាក់​ ស្ទឹងលាភ​ តាមបណ្ដោយផ្លូវបេតុង​ ភូមិមាន​ជ័យ១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌ​មា​នជ័យ​ រាជធានីភ្នំពេញ​ ។ បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា​ ទីតាំងហ្គេម​បាញ់ត្រីខុសច្បាប់មួយនេះ​ បើកលេងទាំងយប់-ទាំងថ្ងៃ​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន បាញ់តដៃគ្នាជាង៣ម៉ោងទើបឃាត់​ខ្លួនបានម្នាក់

តាកែវ៖​ កម្លាំងនគរបាលខេត្តតាកែវសហការ​ ជាមួយកម្លាំងសមត្ថកិច្ច​ ក្រសួង​មហាផ្ទៃបាន​បើកប្រតិបត្តិបង្ក្រាប​ មុខសញ្ញាចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន​ ហើយបានបាញ់តដៃគ្នា​ជាមួយសមត្ថកិច្ច​ ៖​ ហេតុការណ៍នេះបានធ្វើ​ឡើងកាលពីម៉ោងជាង៤រសៀលថ្ងៃទី០៤​ខែ​ឧសភាឆ្នាំ​២០១៩​ នៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ​ ។ សមត្ថកិច្ច​ បានអោយដឹងថា​ ខណៈចុះប្រតិបត្តិ​ការបង្ក្រាប​ មុខសញ្ញាស្រាប់តែក្រុមជន​សង្ស័យមានកាំភ្លើង​ ហើយបានធ្វើការបាញ់មកលើកម្លាំងសមត្ថកិច្ច ពេលនោះកម្លាំងសមត្ថកិច្ចបានបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមក្រុមជនសង្ស័យ។

Read More
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកសមយុទ្ធ«ហនុមានមាស​ ២០១៩»នៅទី​លានបាញ់គ្រាប់ពិតតេជោ សែន ជុំគិរី ខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេ​បញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើង​គោក​ អញ្ជើញអធិបតីភាពក្នុងពិធីបើកសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទី​លានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!ជិះម៉ូតូទាក់ជាមួយរឺម៉កដួលត្រូវរថយន្តមកពី​ក្រោយកិនស្លាប់ម្នាក់និងម្នាក់​ទៀតរបួសធ្ងន់

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូទាក់ជាមួយរុឺម៉ក​ដួលចូលក្រោមកង់រថយន្តកិនអូសជិត១០​ម៉ែត្រ​បណ្ដាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់​ ៖​ ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤​ និង៥០​នាទីរសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវ២១៧​ត្រង់ចំណុចក្បែ​ស្ពាន​ ដែកចំការដូង​ ស្ថិតក្នុងភូមិឫស្សី​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សពយុវជនរងគ្រោះមានឈ្មោះ​ មុំ​ ភា​ ភេទ​ប្រុសអាយុ១៨ឆ្នាំ​ មុខរបរកម្មកសំណង់​ ស្នាក់​នៅផ្ទះជួលភូមិជ្រៃកោង​ សង្កាត់ចោមចៅ២​ខណ្ឌពោធិសែនជ័យ​ មានស្រុកកំណើតខេត្ត​ស្វាយរៀង​។ ចំណែកម្នាក់ទៀតរបួសធ្ងន់មិន​ស្គាល់អត្តសញ្ញាណ។ 

Read More