Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងឆេះស៊ីទែនសាំងរបស់ ស្ថានីយ៍សាំងLim Longខូចខាត​ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា

ភ្នំពេញ៖​ សុីទែនសាំងរបស់ ស្ថានីយ៍សាំង​Lim Longត្រូវអគ្គីភ័យ​ឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើង​នៅ​វេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅ​មុន​ពេល កើតហេតុមានរថយន្តស៊ីទែ​ន ដឹកប្រេងម៉ាស៊ូត ១ គ្រឿងបានដឹកប្រេងយក​ទៅ​បង្ហូរនៅក្នុងទីតាំង ស្តុកប្រេងរបស់ស្ថានីយប្រេងឥន្ធនៈ លីម ឡុ ង ហើយនៅក្នុងស៊ីទែន​នោះមានប្រេង ម៉ា ស៊ូត រហូតដល់ទៅ៣ម៉ឺនលីត្រឯណោះ ។
ប្រភពបន្តថា​ ខណៈពេលកំពុងបង្ហូរប្រេង ស្រាប់តែ មានសំឡេងផ្ទុះឡើងហើយ ក៏មានអណ្ដាតភ្លើង​ ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និង ផ្សែងក្មួលក្មាញ់ព្រមទាំងមានសម្លេងផ្ទុះ លាន់ឮឡើងជាបន្តបន្ទាប់និង ឆេះដល់ កន្លែងស្តុកប្រេងដែលមានចំនួនរាប់ម៉ឺនលីត្រផង ដែរ ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ អាជ្ញាធរនិង សមត្ថកិច្ចបានចេញអន្តរាគមន៍ ភ្លាមៗហើយបាន ទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គិភ័យជាង២០ គ្រឿងទៅបាញ់ទឹកពន្លត់ ប៉ុន្តែភ្លើងមិនបាន ថមថយឡើយ ។ ម្យ៉ាងទៀតក្រៅពីរថយន្តដឹកស៊ីទែនប្រេង ក៏មាន រថយន្តផ្សេងទៀតចំនួន៤គ្រឿងដែលចត នៅទីនោះត្រូវភ្លើងឆេះផងដែរ ។

ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានបានប្រាប់​ឲ្យដឹងថា ការប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន​ ១៦៤ឡាន​ ក្នុងនោះរួមមាន៖​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ០៣គ្រឿង,​ ក្រសួងមហាផ្ទៃ​ ០៣គ្រឿង,​ ស្នងកានគបាលរាជធានីភ្នំពេញ​ ២៥គ្រឿង​,​ ក្រុមពន្លត់អគ្គិភ័យ​៧១១​ ង៧០​ចំនួន​០២គ្រឿង,​ សាលាខណ្ឌពោធិ៍សែនជ័យ​ ០១គ្រឿង,​ តម្រួតបទបញ្ជារ​ ០៤គ្រឿង,​ក្រុមហ៊ុន​ OCIC​ទីក្រុងជ្រោយចង្វារ​០៦គ្រឿង,​ក្រុមហ៊ុន​ OCIC​ ទីក្រុងកោះពេជ្រ​ ០២គ្រឿង,​ក្រុមហ៊ុន​ OCIC កំបូល​ ០១គ្រឿង​ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ចំនួន​ ០១គ្រឿង។

ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គី​សនីម៉ូទ័របូមប្រេងរបស់រថយន្តដឹកប្រេង​ ដែលកំពុងផ្ទេរប្រេងចូលក្នុងសុីទែនស្តុក​ ដោយនៅក្នុងនោះ​ បានបណ្តាលអោយខូចខាតរថយន្តចំនួន​ ០៤គ្រឿង​ ក្នុងនោះរថយន្តដឹកប្រេងចំនួន​ ០៣គ្រឿង​ និងរថយន្តតូច​ ០១គ្រឿង​ ព្រមទាំងឃ្លាំងដែលមានទំហំប្រហែល​ 20មx50ម​ ដែលផ្ទុកសម្ភារះមួយចំនួន​ និងមានគ្រឿងសង្ហារឹមធ្វើពីឈើ​មួយចំនួនធំ​ ដោយនៅក្នុងគ្រោះអគ្គិភ័យនេះ​ គឺមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់​នោះឡេីយ៕