Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបុករបាំងចែកទ្រូង​ផ្លូវរងរបួសធ្ងន់ពីនាក់ និងម្នាក់ទៀតរងរបួសស្រាស

ភ្នំពេញ៖ នារីវ័យក្មេងពីរនាក់បានរងរបួសធ្ងន់បែកមុខបែកមាត់ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈបើករថយន្តព្រូសទៅបុកនិង​របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តជាប់​និងរបាំថ្មទៅមុខលេងរួច ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលង់អាធ្រាតឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០​១​៩ ត្រង់ចំណុចស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមាននារីស្រស់ស្អាត់ម្នាក់ និងអ្នករួមដំណើពី​នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-​6595 ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ​ ក៏រេបង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតខាងមុខ​យ៉ាងដំណំ ។​ ចំណែកអ្នកបើកបរនិងអ្នកនៅខាងមុខ​របួសបែកមុខបែកមាត់ហូរឈាមរង​របួសធ្ងន់ភ្លាមៗត្រូវបានម៉ូតូកង់បីនៅក្បែ​នោះ​ដឹងយកទៅមន្ទីពេទ្យ ។

ក្រោយកើតហេតុ សមកិច្ចមូលដ្ឋានចុះមក​ដល់​កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅ​សមកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

ចែករំលែកអត្ថបទ