Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​២នាក់​បន្ទាប់ពីវាយប្លន់ម៉ូតូបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួន​ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង៦និង០០នាទីព្រលប់ថ្ងៃទី​៣​ខែមិថុនាឆ្នាំ​២០១៩​ នៅចំនុចផ្លូវវែងស្រេងភូមិដំពាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាតខ្លួនមានឈ្មោះ​ ចាន់​ ផានិត​ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់​នៅបន្ទប់ជួលផ្លូវលំសង្កាត់កាកាបទី១​ខណ្ឌ​ពោធិសែនជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ​ នៅ សុខ​ហួ​ភេទប្រុសអាយុ១៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ។​ ម៉ូតូដែលជនសង្ស័យយកទៅ​ម៉ាកហុងដា​ សេ១២៥ឆ្នាំ២០១៧​ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ​បានសារភាពថារូបគេនិងបក្ខពួកម្នា​ក់​ទៀតឈ្មោះចិនដែលកំពុងតែរត់គេចខ្លួនពិតជា​បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីធ្វើការឃុំខ្លួន​បណ្តោះអាសន្ន និងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាម​នីតិវិធី៕

ចែករំលែកអត្ថបទ